មហាជនអ្នកតាមដានបណ្ដាញសង្គមទាំងហ្វេសប៊ុក និង TikTok ភាគច្រើនបានស្គាល់ហើយពី អ្នកនាង ឡុង ម៉ូនីកា ដែលជាអ្នកផលិតមាតិកាម្ហូបដ៏មានប្រជាប្រិយភាពមួយរូប ដោយបានផលិតវីដេអូធ្វើម្ហូប និង សកម្មភាពប្រចាំថ្ងៃរបស់អ្នកនាងបង្ហោះលើបណ្ដាញសង្គម និង ទទួលបានការចាប់អារម្មណ៍តាមដានជាច្រើនពីមហាជន។
កន្លងមក ក្រោយពីបានសាងកេរ្តិ៍ឈ្មោះលើការផលិតមាតិកាធ្វើម្ហូបហើយនោះ អ្នកនាង ឡុង ម៉ូនីកា ក៏ទទួលបានការងារជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយរាល់ពេលអ្នកនាង និង ស្វាមីមកលេងស្រុកខ្មែរម្តងៗ គឺមានបណ្តាក្រុមហ៊ុនជាច្រើនទាក់ទងអ្នកនាងឱ្យធ្វើជា BA ហើយសូម្បីទៅដល់ប្រទេសអាល្លឺម៉ង់ក្តី តែអ្នកនាង ឡុង ម៉ូនីកា នៅតែទទួលបានទីផ្សារការងារពីប្រទេសកម្ពុជាឱ្យអ្នកនាងធ្វើផងដែរ។
ងាកមកកាន់ជីវិតឯកជនឯណោះ អ្នកផលិតមាតិកាម្ហូបដ៏ល្បី អ្នកនាង ឡុង ម៉ូនីកា និង ស្វាមីជនជាតិអាល្លឺម៉ង់ Michael បានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយគ្នារយៈពេលជាង ៥ ឆ្នាំមកហើយ ដោយគូស្វាមីភរិយាខុសសញ្ជាតិមួយគូនេះ បានរៀបការជាមួយគ្នានៅលើទឹកដីប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៩ ហើយបើគិតមកដល់ឆ្នាំ ២០២៥ នេះ ពួកគេទាំងពីរបានរួមរស់ជាប្ដីប្រពន្ធរយៈពេលជាង ៥ ឆ្នាំហើយដែរ។
បើទោះបីជារស់នៅក្រៅប្រទេសក៏ពិតមែន ប៉ុន្តែអ្នកគាំទ្របានសរសើរដល់អ្នកនាង ឡុង ម៉ូនីកា និង ស្វាមី ក្រៅពីការផលិតមាតិកាធ្វើម្ហូប គូស្វាមីមួយគូនេះ ក៏មានរបររកស៊ីជាច្រើនក្នុងដៃ ដោយអ្នកនាងបានបើកតាមរយៈការលក់អនឡាញ និង ដាក់ទីតាំងនៅក្នុងប្រទេសកម្ពុជានា ខេត្តសៀមរាប ដែលជាស្រុកកំណើតរបស់អ្នកនាងផ្ទាល់។
ក្នុងនោះ អាជីវកម្មរបស់អ្នកនាង ឡុង ម៉ូនីកា រួមមានផេកលក់គ្រឿងសម្អាង Immer Beauty, ផេកលក់គ្រឿងធ្វើនំ Mo&Mai Kitchen និង ក្រុមហ៊ុនគូរ និង ដេគ័រ Creative Design Studio ដែលជាការដាក់ទុនរួមគ្នារវាងបងប្រុសបង្កើតរបស់អ្នកនាង៕