Margie ស្ទើរគាំង ក្រោយឪពុកក្មេកទម្លាយអាថ៌កំបាំងរបស់ស្វាមី ពេលនៅកំលោះ
ជាគ្រួសារមួយដែលរស់នៅពោរពេញដោយក្ដីសុខសុភមង្គល សម្រាប់តារាសម្ដែងស្រីជួរមុខនាង Margie Rasri និង តារាចម្រៀង Rap ល្បីឈ្មោះលោក Pok Mindset ។ ក្រោយពីរៀបការពួកគេក៏ទទួលបានកូនប្រុសស្រីចំនួនពីរនាក់សុទ្ធសឹងគួរឱ្យស្រឡាញ់ទាំងអស់ ហើយជីវិតរបស់ពួកគេក៏កាន់តែមានន័យជាងមុន ។
ជារឿយៗ មហាជនអ្នកគាំទ្រតែងអួតសរសើរនូវជីវិតដ៏មានក្ដីសុខរបស់គ្រួសារតារាគូនេះណាស់ ថាជាគ្រួសាររីករាយ ជាពិសេសសម្រាប់តារាប្រុស លោក Pok ដែលជាស្វាមីតែងមើលថែគ្រួសាររបស់ខ្លួនបានយ៉ាងល្អ មិនថា ប្រពន្ធ ឬ កូន គឺថាមិនឱ្យខ្វះចន្លោះអ្វីឡើយ ។
យ៉ាងណាមិញ ថ្មីៗនេះ ពិតជាធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយរឿងសម្ងាត់របស់លោក Pok សូម្បីតែនាង Margie ក៏ភ្ញាក់ផ្អើលដែរ បន្ទាប់ពីទៅលេងផ្ទះឪពុកក្មេក ហើយត្រូវឪពុកទម្លាយចរិតពិតប្ដីរបស់ខ្លួនឡើង ។
ជាមួយគ្នានោះ ឪពុកក្មេករបស់តារាស្រីរូបនេះក៏បានទម្លាយចរិតពិត Pok កាលពីនៅកំលោះថា ជាមនុស្សព្រាននារី និង ស្រីស្នេហ៍ច្រើន បើតាមគាត់ដឹងប្រមាណជា ៤ ទៅ ៥ នាក់ មុនពេលស្គាល់ Margie ។ ពិតជារឿងមួយដែលថ្មី និង នឹកស្មានមិនដល់សម្រាប់ Margie ដោយចាប់តាំងពីរៀបការមានកូនមក នាងហាក់ពុំដែលបានដឹងសោះ ថាប្ដីរបស់ខ្លួនធ្លាប់មានប្រវត្តិព្រាននារីស្រីច្រើនបែបនោះពីមុនមក ។
រីឯតារាប្រុសលោក Pok ខណៈឃើញឪពុកទម្លាយរឿងអាថ៌កំបាំងខ្លួនបែបនោះ ហាក់មិនមាត់ឡើយ ដោយអង្គុយស្ងៀមឱនមុខចុះគេចពីប្រពន្ធ ។ ស្របគ្នានោះ Pok ក៏បានសួរទៅឪពុកថា ចុះនារីម្នាក់នេះវិញយ៉ាងម៉េចដែរ? សំណួរនេះលោក ចង់សំដៅទៅ Margie ថាតើកាលលោកយកតារាស្រី Margie មកធ្វើប្រពន្ធឪពុកលោកយល់យ៉ាងណា?
ជុំវិញសំណួរបានធ្វើឱ្យ តារាស្រី Margie ញញឹមបិទមាត់មិនជិតទេ ខណៈត្រូវបានឪពុកក្មេកអួតសរសើរនៅចំពោះមុខខ្លូនដូចនោះ ។ រីឯរឿងនាងជាមួយប្ដី គឺនាងរង់ចាំត្រឡប់ទៅដោះស្រាយនៅឯផ្ទះវិញ ។ ពិតជាគ្រួសារដ៏រីករាយ និង មានក្ដីសុខណាស់ ក្រោយពីឃើញពួកគេទាំងពីរស្រឡាញ់គ្នា ញ៉ោះគ្នាលេងសើចបែបនេះ ៕