ប្ដីធ្លាក់ថ្លើមក្តុក! ប្រពន្ធសម្រាលបានកូនប្រុសខំអរ តែបែរជាមានសម្បុរប្លែកខ្លាំង មិនដូចឪពុកម្ដាយសោះ
សារព័ត៌មានរបស់ចិនបានរាយការណ៍ពីរឿងរ៉ាវដ៏គួរឱ្យហួសចិត្តរបស់បុរសម្នាក់ ដែលប្រពន្ធបានសម្រាលកូនប្រុស តែបែរជាមានសម្បុរដូចកូនជនជាតិអាហ្វ្រិក ធ្វើឱ្យមានការជ្រួលច្របល់ទាំងមន្ទីរពេទ្យ។
តាមព័ត៌មានបានឱ្យដឹងថា ស្ត្រីជាប្រពន្ធមានវ័យ ៣០ ឆ្នាំ បានចូលធ្វើការវះកាត់សម្រាលកូននៅក្នុងមន្ទីរពេទ្យមួយកន្លែង ដោយមានប្តី ព្រមទាំងក្រុមគ្រួសាររង់ចាំទទួលសមាជិកថ្មីយ៉ាងរំភើបរីករាយ។ យ៉ាងណាមិញ អ្វីដែលមិនគួរឱ្យនឹកស្មាននោះ កូនប្រុសដែលសម្រាលចេញមក គឺមានពណ៌សម្បុរខុសដាច់ពីឪពុកម្តាយ ពោលគឺមានសម្បុរដូចជាកូនរបស់ជនជាតិអាហ្វ្រិក។
បុរសជាប្តីពិតជាមានការភ្ញាក់ផ្អើល និង កើតការមិនសប្បាយចិត្តជាខ្លាំង រីឯស្រ្តីជាប្រពន្ធភ្ញាក់ផ្អើលដូចគ្នា ហើយក៏បានប្រញាប់ឱ្យដឹងថា នាងមិនធ្លាប់ពាក់ព័ន្ធអ្វីនឹងប្រទេសអាហ្រ្វិកឡើយ នាងមិនធ្លាប់ស្គាល់ជនជាតិអាហ្វ្រិកណាម្នាក់ ហើយក៏មិនធ្លាប់ញ៉ាំម្ហូបអាហ្រ្វិកនៅខណៈពពោះនោះដែរ។ ខាងមន្ទីរពេទ្យក៏បានបញ្ជាក់ដែរថា គេមិនបានច្រឡំទារកនោះទេ គឺទារកស្ថិតក្រោមការមើលថែយ៉ាងច្បាស់លាល់តាំងពីសម្រាលមក។
ដោយឡែក រឿងរ៉ាវមួយនេះបានធ្វើឱ្យមហាជនជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍ ដោយមានអ្នកខ្លះក៏បានណែនាំទៅធ្វើតេស្ត ឯអ្នកខ្លះទៀតក៏និយាយលួងលោមថា ក្មេងដែលទើបនឹងកើតអាចមានសម្បុរបែបនេះ ប្រហែលធំទៅអាចនឹងប្រែប្រួលក៏ថាបាន៕
ប្រភព៖ Sanook