![តស់ទៅកំពត! ថ្ងៃភ្ជុំ ឡានក្រុងរដ្ឋ ០៥ គ្រឿង ត្រៀមដឹកទៅ ដោយឥតគិតលុយមួយរៀល](https://www.popular.com.kh/wp-content/uploads/2022/09/FEATURE54.jpg)
តស់ទៅកំពត! ថ្ងៃភ្ជុំ ឡានក្រុងរដ្ឋ ០៥ គ្រឿង ត្រៀមដឹកទៅ ដោយឥតគិតលុយមួយរៀល
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ បានជូនដំណឹងឱ្បានយដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានី នឹងត្រៀមរៀបចំរថយន្តក្រុងចំនួន ១៧៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ ថ្ងៃ ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ ដោយមិនបង់ប្រាក់។
តាមរយៈ ការរៀបចំបែបនេះ ធ្វើឡើងស្របតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករកម្មការិនី សិស្សនិស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅស្រុកកំណើត ជួបជុំបងប្អូន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។
ក្នុងនោះ សម្រាប់ពលរដ្ឋដែលត្រូវធ្វើដំណើរ ទៅកាន់ខេត្តកំពត ខាងរដ្ឋបាលរាជធានី បានបញ្ជាក់ពីទីតាំងធ្វើដំណើរឱ្យបានដឹងថា ការធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តកំពត មានរថយន្តក្រុងត្រៀមចំនួន ០៥ គ្រឿង ចេញពីគោលដៅ ផ្សារសិនជូរីផ្លាហ្សា រាជធានីភ្នំពេញ ទៅដល់ចំណតរថយន្ត នៅទីរួមខេត្តកំពត៕
ចំពោះទីតាំង ចេញដំណើរទៅតាមបណ្ដាខេត្តផ្សេងៗ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដូចខាងក្រោម ៖