កំពុងមមាញឹកជាគណៈកម្មការ Chef ជេស៊ីកា ឆ្លៀតដើរកម្សាន្តយ៉ាងហាយសូរលើទឹកដីសហរដ្ឋអាមេរិក
មហាជនអ្នកគាំទ្រកម្មវីធី MasterChef Cambodia បានស្គាល់ហើយពី Chef ជេស៊ីកា ដែលជាគណៈកម្មការស្រីនៃកម្មវិធីប្រកួតថ្វៃដៃធ្វើម្ហូបលំដាប់ពិភពលោកនេះ ដែលនាងត្រូវបានចាត់ទុកថាជាស្រ្តីពេញដោយសមត្ថភាពដ៏ឆ្នើមក្នុងវិស័យម្ហូបអាហារ។
ចំពោះ Chef ដ៏ស្រស់សោភារូបនេះ កន្លងមក ក្រៅពីទទួលបានការចាប់អារម្មណ៍សរសើរពីសមត្ថភាពដ៏ឆ្នើម និង ភាពម៉ឺងម៉ាត់ក្នុងនាមជាគណៈកម្មការនៃកម្មវិធី MasterChef Cambodia នេះ កញ្ញាក៏ត្រូវបានមហាជនចាប់អារម្មណ៍ពីជីវិតឯកជន ការងារមុខជំនួញផ្សេងៗ ព្រមទាំងរឿងរ៉ាវស្នេហារបស់នាងផងដែរ។
ដោយឡែក ស្របពេលកំពុងបង្ហាញមុខក្នុងនាមជាគណៈកម្មការក្នុងកម្មវិធីលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី ៣ និង កំពុងទទួលបានការតាមដានចាប់អារម្មណ៍ខ្លាំងនេះដែរ ក្រឡេកទៅមើលសកម្មភាពឯកជនរបស់ Chef ជេស៊ីកា ពេលនេះក៏បានឃើញនាងឆ្លៀតធ្វើដំណើរកម្សាន្តនៅឯក្រៅប្រទេសឯណោះវិញ ដែលបានចាយជីវិតយ៉ាងហាយសូរលើទឹកដីសហរដ្ឋអាមេរិក៕