ស្អាតឆ្លាតពូកែមើលថែគ្រួសារ សាង មេត្តា ភរិយា ជុំ ស៊ីថា ក៏នៅមានតួនាទីជាមន្រ្តីរាជការកាន់មុខងារធំទៀត
និយាយពីជីវិតគ្រួសាររបស់អតីតតារាបង្ហាញម៉ូដ និង ជាតារាសម្ដែងរូបសង្ហា ជុំ ស៊ីថា ដែលបច្ចុប្បន្នលោកកំពុងសាងជីវិតគ្រួសារយ៉ាងមានសុភមង្គលជាមួយភរិយាឈ្មោះ សាង មេត្តា ជាអ្នកស្ថិតនៅក្រៅរង្វង់សិល្បៈ និង ជាកូនអ្នកជំនួញមានទ្រព្យសម្បត្តិស្ដុកស្ដមម្នាក់។
មកដល់ពេលនេះ លោក ជុំ ស៊ីថា និង ភរិយា ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៦ នាក់ ដោយក្នុងនោះ ៣ នាក់ ជាកូនភ្លោះ។ បើទោះផ្តាច់ផឹងលើអាជីពសិល្បៈ លោក ជុំ ស៊ីថា ហាក់ធ្វើឱ្យមហាជនអ្នកគាំទ្របើកភ្នែកធំៗ និង និយាយមិនដាច់ពីមាត់ ក៏ព្រោះតែលោកគឺជាតារាប្រុសមួយរូប ដែលមានសំណាងទទួលបានភរិយាដ៏ស្រស់ស្អាត និង មានមុខជំនួញមានទ្រព្យពេញក្នុងដៃ អាចរាប់បញ្ជូលជាតារាប្រុសលំដាប់អភិជនថែមទៀតផង។
យ៉ាងណាមិញ បើក្រឡេកទៅមើលភរិយារបស់លោកវិញ មិនត្រឹមតែមានរូបស្រស់ស្អាតទេ ថែមទាំងមានភាពវ័យឆ្លាត ជាភរិយាដ៏ល្អចេះយល់ចិត្ត និង មើលថែស្វាមី ព្រមទាំងកូនៗជាទីស្រឡាញ់។
លើសពីនេះ មិនត្រឹមតែបានមើលថែគ្រួសារយ៉ាងល្អនោះទេ ភរិយារបស់លោក ជុំ ស៊ីថា ថែមទាំងជាស្រ្តីដ៏ខ្លាំងពូកែមួយរូប មានមុខតួនាទីការងារក្នុងជួរមន្រ្តីរាជការទៀតផង ដែលថ្មីៗកន្លងទៅលោក ជុំ ស៊ីថា ក៏បានបង្ហោះរូបភាពមួយបង្ហាញពីតួនាទីការងារក្នុងមន្រ្តីរាជការបស់ភរិយាបណ្ដូលចិត្ត ដែលសព្វថ្ងៃអ្នកនាង សាង មេត្តា មានមុខងាជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើរដ្ឋលេខាធិការ៕