Dilraba ត្រូវគេហៅចំៗថា «រាជិនីផ្សាយពាណិជ្ជកម្ម» ជំនាន់ថ្មី ជំនួសតារាស្រីរូបនេះ
កាលពីពេលថ្មីៗកន្លងទៅ តារាសម្ដែងស្រី Dilraba Dilmurat បានបង្ហាញខ្លួនចូលរួមក្នុងកម្មវិធីថ្មីមួយដោយស្លៀកក្នុងឈុតសម្លៀកបំពាក់សាមញ្ញ ប៉ុន្តែបង្ហាញពីភាពថ្លៃថ្នូរ និង ទន់ភ្លន់របស់នាងខុសពីរូបថតស៊ិចស៊ីធម្មតា។ បើទោះជានាងចូលរួមក្នុងសកម្មភាពជាច្រើនថ្ងៃជាប់គ្នាក៏ដោយ ក៏នាងនៅតែមិនធ្វើឱ្យទស្សនិកជនមានអារម្មណ៍ធុញនោះដែរ។
បច្ចុប្បន្ន Dilraba Dilmurat នាងគឺជាតារាលំដាប់ A របស់ចិនមួយរូប ដែលបានចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មច្រើនជាងគេនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។ នាងត្រូវបានគេហៅថា «រាជិនីផ្សាយពាណិជ្ជកម្ម» ជំនាន់ថ្មីជំនួស Fan Bingbing ជាមួយនឹង ២៦ ម៉ាកនៃកិច្ចសហប្រតិបត្តិ។
បើទោះបីជាមានភាពជោគជ័យផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មក៏ដោយ ប៉ុន្តែតារាស្រីរូបនេះនៅតែមានភាពចម្រូងចម្រាសអំពីការសម្ដែងរបស់នាង មិនទាន់ក្លាយជាតួឯកស្រីដែលផ្ទុះខ្លាំងនៅលើកញ្ចក់ទូរទស្សន៍ ធ្វើឱ្យទស្សនិកជនជាប់ចិត្តនៅឡើយទេ៕