(វីដេអូ) ចង់ពិសោធផ្លូវថ្នល់នៅជប៉ុនស្អាតប៉ុនណា ដើរពាក់ស្រោមជើងពណ៌សស្គុស ចុងក្រោយលទ្ធផលលើសការរំពឹងទុក
ថ្មីៗនេះ មាន Influencer ជនជាតិឥណ្ឌាម្នាក់ បានធ្វើ Content ពិសោធភាពស្អាត និង អនាម័យនៅលើដងផ្លូវប្រទេសជប៉ុន ដោយបានពាក់ស្រោមពណ៌សដើរពេញផ្លូវ ប្រាកដថាចុងក្រោយស្រោមជើងនៅថ្មីសស្គុស គ្មានប្រឡាក់ដីសូម្បីបន្តិច។
ក្នុងនោះ នាងបានចូលទៅហាងដើម្បីទិញស្រោមជើងថ្មីពណ៌សមួយគូ រួចក៏បានពាក់វាហើយដើរលេងពេញដងផ្លូវនៅក្នុងប្រទេសជប៉ុននោះ នាងដើរចុះដើរឡើងសឹងតែគ្រប់កន្លែង ប៉ុន្តែចុងក្រោយនៅពេលដែលនាងលើកស្រោមជើងមកមើល គឺវានៅសស្គុសថ្មីចែសដូចកាលពីទើបតែទិញមកដូច្នោះឯង នេះបញ្ជាក់ឱ្យឃើញថាប្រទេសជប៉ុនពិតជាប្រទេសមួយដែលមានអនាម័យខ្លាំងណាស់។
យ៉ាងណាមិញ ក្រោយពីវីដេអូមួយនេះត្រូវបានចែកចាយទៅ មានមហាជនច្រើនណាស់បានចាប់អារម្មណ៍ ដោយម្នាក់ៗសរសើរមិនដាច់ពីមាត់នូវភាពស្អាតឥតខ្ចោះ និង អនាម័យដែលប្រទេសនេះបានយកចិត្តទុកដាក់លើដងផ្លូវរបស់ខ្លួន នេះទើបសមជាប្រទេសគំរូលើផ្នែកបរិស្ថានពិតមែន៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Sanook