តិចច្រឡំគំនូរ AI ឱ្យសោះ! តារាចម្រៀង SK ស្អាតគ្រប់ជ្រុង ទាំងមុខមាត់ សក់ រាងរៅ គ្មានកន្លែងទាស់
មួយរយៈក្រោយនេះ តារាចម្រៀង SK ទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើរូបសម្រស់ ដោយរាល់ពេលបង្ហោះរូបភាពនៅលើបណ្តាញសង្គម នាងតែងទទួលបានការ Share , Comment និង Like យ៉ាងច្រើនហូរហែ។ សូម្បីហ្វេនៗជានារី ក៏លង់នឹងសម្រស់របស់នាង ហើយប្រាថ្នាកើតជាតិណាៗឱ្យបានស្អាតដូចនាងផងដែរ។
ជាក់ស្តែង ដូចថ្មីថ្មោងនេះ SK នាងទើបតែបង្ហោះរូបភាពប្រមាណ ៨ សន្លឹក ពាក់អាវបញ្ចេញសាច់ខ្នង ព្រមជាមួយការថតលេងទឹកមុខញញឹមផង ចំហមាត់ផង កាច់ស្ទីលលើកស្មាបញ្ចេញរាងផង ធ្វើឱ្យមហាជនលើបណ្តាញសង្គមអត់ទ្រាំមិនសរសើរមិនបាន។
ដោយសារសម្រស់ស្អាតខ្លាំងពេក គ្រប់ comment និង Share សុទ្ធតែសរសើរពីមុខមាត់ និង រាងរៅរបស់នាង។ អ្នកខ្លះសរសេរថា «មនុស្សអីស្អាតដូចទេពធីតាចឹង», «មនុស្សឬទេពអប្សរលោក», «ទេវតាឋានណា», «ស្អាតខ្លាំងអស់អីនិយាយ», «ស្អាតខ្លាំងៗ ស្អាតគ្មានកន្លែងដៀល» និង ខ្លះចង់ឱ្យនាងដាក់ពាក្យចូល k-pop ដោយថា «សូមដាក់ពាក្យចូល k-pop ទៅប្អូនស្រី ស្រុកខ្មែរយើងក៏មានតារារូបសម្បត្តិស្រស់ស្អាតដែរ»។
ទន្ទឹមនឹងរូបសម្រស់ តារាចម្រៀងប្រចាំផលិតកម្ម GenMusix រូបនេះក៏មានសំនៀងផ្អែម ច្រៀងដាក់មនោសញ្ចេតនាត្រូវចិត្តយុវវ័យផងដែរ។ ក្រៅពីអាជីពចម្រៀង បច្ចុប្បន្ន SK កំពុងមានទីផ្សារខ្លាំងទៅលើការផ្សព្វផ្សាយដូចជា៖ ផលិតផលសម្រស់ និង ថតពាណិជ្ជកម្មក្នុងវិស័យចម្រុះ។ ជារឿយៗនាងក៏ធ្វើមាតិកាវីដេអូទាក់ទងនឹងសម្រស់ ហ្វេហ្សិន ដំណើរកម្សាន្ត និង ជីវិតរស់នៅផងដែរ៕