បើកទុកឱ្យពេញៗធុង! ពីម៉ោង ៨ យប់ ដល់ម៉ោង ១២ យប់ សង្កាត់មួយចំនួនក្នុងខណ្ឌចំនួន ២ នេះ នឹងត្រូវដាច់ទឹកតាមថ្ងៃកំណត់ទាំងនេះ
នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេល ស្ថិតក្នុងខណ្ឌកំបូល និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។
ជាក់ស្ដែងទីតាំង និង ពេលវេលាដែលត្រូវផ្អាកការផ្គត់ផ្គង់ទឹកមានដូចជា ៖
១. ខណ្ឌច្បារអំពៅ ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ១ ទីតាំងនៅលើចិញ្ចើមផ្លូវលេខ ២៥PT ហើយនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៣៦៩ ដល់ប្លុក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។
២. ខណ្ឌកំបូល ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ០៣ ទីតាំងនៅលើចិញ្ចើមផ្លូវលេខ ៥៦AS ហើយនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៥៧AS-៣២ ដល់ផ្លូវលេខ ១BTH នៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈ ពេលខ្លី ក្រោយកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។
៣. ខណ្ឌកំបូល ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ៩០ មម ចំនួន ០២ ទីតាំងនៅលើចិញ្ចើមផ្លូវលេខ ៥១AS ហើយនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកនៅលើចិញ្ចើមផ្លូវជាតិលេខ ៤ ដល់ផ្លូវលេខ ៥៧AS-៣៦ នៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុង រយៈពេលខ្លី ក្រោយកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖