ស្រណោះ! ទោះធ្លាក់ខ្លួនឈឺ តែប៉ុន្មានខែមុន Om Akkaphan តស៊ូចេញមកជួបអ្នកគាំទ្រទាំងទឹកមុខស្លេកស្លាំង
កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជនអ្នកគាំទ្រទទួលបានដំណឹងដ៏គួរឱ្យសោកស្តាយ គឺតារាប្រុសរបស់ថៃ Om Akkaphan បានបាត់បង់ជីវិតទៅហើយ នៅក្នុងវ័យ ៣៩ ឆ្នាំ ក្រោយពីព្យាយាមតស៊ូជាមួយនឹងជំងឺមហារីកបេះដូងអស់រយៈពេល ២ ឆ្នាំ។
ក្នុងនោះ ការស្លាប់ Om Akkaphan បានធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាមិត្តៗក្នុងរង្វង់សិល្បៈមានការសោកស្តាយខ្លាំងណាស់ ព្រោះគឺជាតារាប្រុសដ៏មានសមត្ថភាពមួយរូប ថែមទាំងមានអត្តចរិតល្អចំពោះអ្នកនៅជុំវិញខ្លួនទៀត។ អ្វីដែលកាន់តែធ្វើឱ្យរំជួលចិត្តនោះ គឺកាលពីខែឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ Om Akkaphan បានចេញមកជួបអ្នកគាំទ្រនៅក្នុងកម្មវិធីមួយឈ្មោះ TDEX2024 ហើយបានរាក់ទាក់សំណេះសំណាលជាមួយនឹងពួកគេ ដោយក្តីរីករាយ ទាំងដែលមុខមាត់របស់លោកមើលទៅស្លេកស្លាំង និង មិនសូវមានកម្លាំងកំហែងប៉ុន្មានឡើយ។
យ៉ាងណាមិញ បើទោះជាលោកបានចាកចេញទៅគ្មានថ្ងៃត្រឡប់ តែមហាជនអ្នកគាំទ្រនឹងនៅតែចងចាំលោកនៅក្នុងចិត្តជានិច្ច ជាពិសេសគឺគេនឹងចងចាំគ្រប់ស្នាដៃដែលលោកបានសាងនៅក្នុងសិល្បៈរបស់ថៃផងដែរ៕
ប្រភព៖ Khaosod