កៀកបុណ្យអុំទូក ផេនខេក ដឹកដៃគូស្នេហ៍រូបសង្ហាវឹង ស្លៀកឈុតប្រពៃណី សមសួនទាំងគូ
ជាកាពិតណាស់ នៅតែប៉ុន្មានថ្ងៃទៀត ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក នឹងឈានចូលមកដល់ហើយ ពោលគឺនៅថ្ងៃទី ២៦, ២៧ និង ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។
ជាមួយនឹងពិធីបុណ្យជាតិមួយនេះ កាន់តែខិតជិតមកដល់ ឃើញថាមានបណ្តាអ្នកសិល្បៈជាច្រើនបាននាំគ្នាស្លៀកឈុតប្រពៃណីរំលេចរូបសម្រស់យ៉ាងស្រស់ស្អាតសមសួន ហើយបើងាកទៅមើលស្រីស្អាត ផេន ខេក និង គូស្នេហ៍គឺលោក ខេន ម៉ូ ឯណោះវិញ កំពុងតែធ្វើឱ្យបណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញអ្នកទាំងពីរគ្រងឈុតប្រពៃណីខ្មែរយ៉ាងស្រស់សោភា ត្រៀមអបអរពិធីបុណ្យអុំទូកដែលជាប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរមានតាំងពីយូរលង់ណាស់មកហើយ។
ក្នុងនោះ ក៏មានមតិជាច្រើនពីអ្នកគាំទ្របានចូលទៅខមមិនពីក្រោមរូបភាពនោះព្រោងព្រាត ដោយមហាជនជាច្រើនបានសរសើរ និង ខ្លះទៀតក៏បានដាក់ជារូបបេះដូង នៅពេលដែលបានឃើញតារាសំណព្វចិត្តរបស់ខ្លួនគ្រងឈុតប្រពៃណីស្រស់ស្អាតយ៉ាងនេះ៕
រូបភាព៖ Fb ផេនខេក