ត្រៀមៗហ្វេន! សម្រិតសម្រាំង ៣ ឆ្នាំ ទីបំផុត Album ចម្រៀងទី ៣ វណ្ណដា រួចរាល់ហើយ
ដូចមហាជនបានជ្រាបហើយថា តារាចម្រៀងរ៉េប វណ្ណដា មិនត្រឹមតែមានភាពល្បីល្បាញក្នុងប្រទេសកម្ពុជានោះទេ តែលោកគឺជាតារាចម្រៀងរ៉េបវ័យក្មេងត្រូវបានបរទេសស្គាល់ជាតារាចម្រៀងរ៉េបកម្ពុជា ដែលតែងបង្ហាញវប្បធម៌ អរិយធម៌ទៅកាន់ពិភពលោក។
ងាកមកកាន់ការផលិតបទចម្រៀងក៏ដូចគ្នា រយៈពេលជាង ៦ ឆ្នាំមកនេះ វណ្ណដា បានផលិតបទចម្រៀងជាច្រើនបទ ដោយក្នុងនោះលោកបានបញ្ចេញ Album ចម្រៀងយ៉ាងកក្រើកដល់ទៅ ២ ហើយ រួមមាន «$KULL» និង «$KULL 2»។
ដោយឡែក ថ្មីៗនេះ តារាចម្រៀងរ៉េប វណ្ណដា បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហោះសារ អមនឹងរូបភាពលើ Story IG ថា ៖ «Album ទី ៣ របស់លោកបានធ្វើរួចរាល់ហើយ ក្រោយចំណាយការផលិតអស់រយៈពេលប្រមាណ ៣ ឆ្នាំ»។ លើសពីនោះ Album ទី ៣ នេះ នឹងចេញឆាប់ៗនេះទៀតផង៕