អ្នកផលិតវីដេអូ Mukbang ដ៏ល្បី ធ្វើឱ្យមហាជនស្រឡាំងកាំង បន្ទាប់ពីសម្រកទម្ងន់ខ្ទង់ ១២០ គីឡូបានសម្រេច
មហាជនមួយចំនួនប្រហែលជាធ្លាប់ស្គាល់មកហើយ នូវ Nikocado Avocado ជាអ្នក Mukbang Youtuber ដ៏ល្បី ដែលកាលនោះលោកធ្លាប់ឡើងទម្ងន់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការហូបច្រើន ដែលធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមនាំគ្នាកើតការបារម្ភមិនតិចឡើយ។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើល ស្ទើរតែនិយាយមិនចេញនោះ គឺថ្មីៗនេះ Nikocado Avocado បានបង្ហាញខ្លួនជាមួយនឹងរូបរាងថ្មីដ៏មិនគួរឱ្យជឿ ក្រោយពីបាត់មុខពីបណ្តាញសង្គមអស់រយៈពេល ៧ ខែ។ Nikocado Avocado បានត្រលប់មកវិញជាមួយនឹងរាងកាយស្គមជាងមុនឆ្ងាយខ្លាំងណាស់ ពោលគឺស្ទើរតែក្លាយជាមនុស្សពីរផ្សេងគ្នាទៅហើយ ព្រោះបើតាមព័ត៌មានបានឱ្យដឹងថា កាលពីមុនលោកធ្លាប់មានទម្ងន់ប្រមាណជា ៤១១ ផោន ស្មើនឹងខ្ទង់ ១៨៦ គីឡូ ហើយពេលនេះ លោកបានសម្រកទម្ងន់អស់ខ្ទង់ ១២០ គីឡូឯណោះ។
ដោយឡែក មហាជននៅតែមានការភ្ញាក់ផ្អើលមិនទាន់បាត់ឡើយ នូវការត្រឡប់មកវិញ Nikocado Avocado ជាមួយនឹងរាងកាយថ្មីៗនេះ ជាពិសេសនោះ គឺម្នាក់ៗស្ទើរមិនជឿនោះទេថា Nikocado Avocado អាចសម្រកទម្ងន់បានច្រើនយ៉ាងនេះ ដោយប្រើពេលត្រឹមតែ ៧ ខែ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Khaosod