ការសិក្សារកឃើញថា ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ ១ មានប្តីប្រពន្ធលួចក្បត់ចិត្តគ្នាច្រើនបំផុត ហើយលេខ ២-៣ បានទៅលើប្រទេសពីរនេះ
ថ្មីៗនេះ យោងតាមគេហទំព័រ Insider Monkey របស់សហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញពីការសិក្សារបស់ Pew Research បានរាយការណ៍ថា ប្រទេសថៃ គឺជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ១ ជាប្រទេស ដែលមានប្តីប្រពន្ធមិនស្មោះត្រង់ និង លួចលាក់ក្បត់ចិត្តគ្នាច្រើនបំផុត។
ក្នុងចំណោម ២៥ ប្រទេសដែលជាប់លើតារាង ប្រទេសថៃ គឺស្ថិតនៅចំណាត់ថ្នាក់លេខ ១ ដែលមានគូប្តីប្រពន្ធលួចលាក់ក្បត់ចិត្តគ្នាច្រើនបំផុតរហូតដល់ទៅ ៥១ ភាគរយឯណោះ ដែលទាំងនេះគឺមកពីវប្បធម៌របស់បុរសដែលចូលចិត្តមានប្រពន្ធចុង និង ការរីកចម្រើនរបស់វិស័យផ្លូវភេទនៅក្នុងតំបន់។
ការសិក្សាបានបង្ហាញឱ្យឃើញទៀត ភាពមិនស្មោះត្រង់រវាងគូប្តីប្រពន្ធ មិនមែនកើតឡើងតែនៅក្នុងប្រទេសដែលមានការអភិវឌ្ឃន៍សេដ្ឋកិច្ចទាបនោះទេ ក្នុងនោះប្រទេសដាណឺម៉ាក ក៏ស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ របស់តារាងដែលមានការក្បត់ចិត្តចំនួន ៤៦ ភាគរយ និង ចំណាត់ថ្នាក់លេខ ៣ គឺជាប្រទេសអាល្លឺម៉ង់ មានចំនួន ៤៥ ភាគរយ៕
ប្រភព៖ Sanook