ក្អួតចាក់ទីង! ទិញស៊ុបចិនមកហូប លូកចាប់មួយចង្កឹះស្មានតែពោះគោ តាមពិតក្រណាត់កន្ទបខ្មៅកខ្វិក
ពិតជាផ្ទុះការភ្ញាក់ផ្អើលហួសចិត្តនៅតាមបណ្តាញសង្គមជាខ្លាំង ក្រោយពីបានឃើញរូបភាពប៉ុន្មានសន្លឹករបស់ស៊ុបស៊ីឈាន់មួយចាន ដែលបុរសម្នាក់បានទិញមកបរិភោគ ចាប់មួយចង្កឹះប៉ះចំរបស់ម្យ៉ាងស្មានតែសាច់គោ តែមានអីព្រះអើយតាមពិតជាក្រណាត់កន្ទបខ្មៅ។
តាមបុរសជាអ្នកទិញខាងលើជាជនជាតិចិន បានឱ្យដឹងថា កាលពីពេលកន្លងទៅខ្លួនបានកុម្ម៉ង់ស៊ុបស៊ីឈាន់មកពីហាងមួយកន្លែង មកហូបជុំគ្នាជាមួយនឹងអ្នកធ្វើការ។ ខណៈយកមកដល់ភ្លាម ខ្លួនក៏បានបើកហូប កំពុងតែឆ្ងាញ់ផងស្រាប់តែបានប្រទះឃើញអ្វីម្យ៉ាងខ្មៅៗ ដំបូងឡើយក៏ស្មានថាជាសាច់គោដែលជាគ្រឿងនៅក្នុងស៊ុបនោះ តែមានអីមើលយូរទៅៗសឹងធ្លាក់ថ្លើម ព្រោះតាមពិតជាក្រណាត់កន្ទបខ្មៅគគ្រិចមើលមិនយល់។
ភ្លាមៗអ្នកធ្វើការជាមួយខ្លួនក៏បានក្អួតយកៗ ហើយក៏បានទាក់ទងទៅខាងអ្នកគ្រប់គ្រងនៅហាងនោះ គេក៏បានធ្វើការត្រួតពិនិត្យទៅទើបដឹងថា ស៊ុបនេះគឺត្រូវបានរៀបចំដោយបុគ្គលិកទើបតែចូលថ្មី ហើយមិនបានប្រយ័ត្ន ទើបធ្វើឱ្យក្រណាត់កន្ទបធ្លាក់ចូលទៅក្នុងស៊ុបដោយចៃដន្យបែបនេះ។
យ៉ាងណាមិញ ខាងហាងក៏បានព្យាយាមសម្របសម្រួល ដោយអះអាងថានឹងបញ្ឈប់បុគ្គលិករូបនោះ ព្រមទាំងសងជំងឺចិត្តជាទឹកប្រាក់ផងដែរ តែបុរសខាងលើមិនព្រមឡើយ គេបានទាមទារឱ្យខាងរដ្ឋាភិបាលមកត្រួតពិនិត្យស៊ើបសួរ តែមកទល់ពេលនេះ នៅមិនទាន់មានចម្លើយនោះទេ៕
សូមទស្សនាវីដេអូខាងក្រោម៖