តស់កូនខ្មែរ! ខានស្អែកនៅកោះពេជ្រ មានសម្ដែងល្ខោនខោលដ៏អស្ចារ្យ លើកស្ទួយវប្បធម៌ខ្មែរ
មហាជននិយមតាមដាន និង គាំទ្រព្រឹត្តិការណ៍សម្តែងល្ខោនខោល ច្បាស់ជាបានជ្រាបហើយថា នៅថ្ងៃទី ២៦ និង ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ នឹងមានការបង្ហាញផ្ទាំងទស្សនីយភាពនៃ «ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យ» អបអរសាទរទិវាបេតិកណ្ឌលើកទី ៥ ដោយមានការចូលរួមសម្តែងដោយសិល្បករនៃសាលារបាំនរោត្តមបុប្ផាទេវី និង សាលាសិល្បៈហ៊្វូណន។
កម្មវិធីទិវាបេតិកណ្ឌលើកទី ៥ ក្រោមប្រធានបទ «ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យ» នេះ នឹងធ្វើឡើយនៅសាលមហោស្រពកោះពេជ្រ ដោយមានការសម្តែងសិល្បៈបុរាណស្ទើរគ្រប់ទម្រង់ និង មានការចូលរួមពីតារាល្បីៗជាច្រើនរូបផងដែរ។
ក្នុងនោះមហាជនទូទៅក៏អាចចូលរួមទស្សនា និង គាំទ្របានតាមរយៈការទិញសំបុត្រចូលរួម ដើម្បីជាផ្នែកនៃការលើកស្ទួយវិស័យសិល្បៈបុរាណ ល្ខោនខោល និង ជាកម្លាំងចិត្តដល់សិល្បករ សិល្បការិនី បានចាប់ពីថ្ងៃនេះតទៅ៕