ក្រុមហ៊ុន Good Car គ្រោងបោះទុន ១៦០ លានដុល្លារ ធ្វើចំណតរថយន្ត ៣ កន្លែងនៅភ្នំពេញ
នៅពេលបន្តិចទៀត រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងសាងសង់ចំណតរថយន្តចំនួន ៣កន្លែងបន្ថែមទៀត ដោយក្នុងនោះ ២កន្លែងមានទីតាំងស្ថិតនៅតំបន់រង្វង់មូលគួរស្រូវ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និង ខេត្តកណ្តាល ។ ហើយមួយកន្លែងទៀត មានទីតាំងនៅតំបន់ផ្លូវជាតិលេខ ៦ អា ប៉ុន្តែកំពុងរកទីតាំង ។
គម្រោងសាងសង់ចំណតរថយន្តចំនួន ៣កន្លែងនេះ ជាការអនុវត្ត ដោយក្រុមហ៊ុន Good Car investment របស់ប្រទេសចិន ដែលគ្រោងចំណាយទឹកប្រាក់វិនិយោគប្រមាណជា ១៦០លានដុល្លារ ។ នេះបើយោងតាមកិច្ចប្រជុំមួយ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ៕