មិនធម្មតាទេ! ម្ជូរវត្តភ្នំ ១៦៨ លក់ដាច់សម្បើមណាស់ ជាង ២ តោនក្នុងមួយថ្ងៃ
អ្នករស់នៅទីក្រុងភ្នំពេញ ពិសេសយុវវ័យពិតជាបានដឹងនិងស្គាល់កន្លែងលក់ម្ជូរវត្តភ្នំ១៦៨ ដោយអ្នកខ្លះបានហៅថាជាកន្លែងលក់ម្ជូរប្រេន ពីព្រោះនៅទីនោះមានលក់គ្រឿងម្ជូរគ្រប់ប្រភេទដែលត្រូវបានអតិថិជនសរសើរថាមានរសជាតិឆ្ងាញ់ប្លែក រួមផ្សំជាមួយទឹកជ្រលក់ និងអំបិលជាច្រើនមុខ។ សំខាន់ទៀតនោះផ្លែឈើមិនក្រោម១០០មុខទាំងក្រៀម ត្រំាទុក និងស្រស់ គឺមានមិនខ្វះបំពេញតាមតម្រូវការរបស់អតិថិជន ។
ពិតជាមិនធម្មតាទេដែលក្នុងមួយថ្ងៃអាជីវកម្មមួយនេះ អាចលក់ម្ជូរបានរហូតដល់ជាង ២ តោន! លោកអ្នកពិតជាឆ្ងល់ ថាតើអ្នកលក់ម្ជូរវត្តភ្នំ១៦៨ មានរូបមន្តអ្វីប្លែកទើបលក់ដាច់សម្បើមបែបនេះ? តស់! ទស្សនាទាំងអស់គ្នា…
អត្ថបទ និង វីដេអូដោយ៖ ឃឹម តារា