រៀនចប់ពីអីស្រាអ៊ែលភ្លាម យុវជនខ្មែរម្នាក់មកបង្កើតសហគមន៍មួយជួយកសិករ
ពិតជាគួរឱ្យកោតសរសើរដល់យុវជនម្នាក់ ដែលបានបញ្ចប់ការសិក្សាផ្នែកកសិកម្មពីប្រទេសអីស្រាអ៊ែល ដោយរូបគាត់បានសម្រេចចិត្តមិនទៅរកការងារធ្វើដើម្បីបានប្រាក់ខែខ្ពស់ឡើយ ប៉ុន្តែរូបគាត់បានងាកមកដាំបន្លែក្នុងផ្ទះសំណាញ់ និង បង្កើតជាសហគមន៍កសិកម្មក្តីសង្ឃឹមកសករមួយ ដើម្បីជួយអ្នកស្រុកកំណើតរបស់ខ្លួនឱ្យមានការងារធ្វើ និង មានជីវភាពធូរធារ តាមរយៈការចងក្រងជាសមាគមន៍ ដាំបន្លែ ចិញ្ចឹមត្រី កង្កែប ចិញ្ចឹមសត្វគ្រប់ប្រភេទ ធ្វើស្រែ ដាំស្វាយចន្ទី ដាំកៅស៊ូ ជាដើម ។
យុវជន សេង សំបាត់ បានរៀបរាប់ថា ដោយសារតែគាត់ធ្លាប់បានសិក្សាការងារកសិកម្មនេះទាំងនៅក្នុងប្រទេស និង នៅក្រៅប្រទេស ហើយដោយមើលឃើញថា កសិករក្នុងស្រុកកំណើតគាត់បានដាំដំណាំបានហើយ ប៉ុន្តែលក់បានថោក តាមតែឈ្មួញក្រឡុក ទើបគាត់សម្រេចបង្កើតជា «សហគមន៍កសិកម្មក្តីសង្ឃឹមកសករ» ក្នុងគោលបំដើម្បីបង្កើនគុណភាពផលិតផលកសិកមកម្ម និង ងាយស្រួលតថ្លៃ និង កុងត្រជាមួយអ្នកទិញទៀតផង ។
យុវជន សេង សំបាត់ រស់នៅក្នុង ភូមិបីម៉ែត្រ ឃុំទួលស្នួរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបញ្ចប់បរិញ្ញាបត្រ កសិកម្មចំការដុង ព្រមទាំងបានទៅសិក្សា ផ្នែកសិកម្មនៅប្រទេសអីស្រាអែល និង កំពុងសិក្សា ថ្នាក់អនុបណ្ឌិតគ្រប់គ្រងផ្នែកធុរៈកិច្ច និង គ្រប់គ្រងទៀតផង ។ សព្វថ្ងៃសហគមន៍របស់គាត់មានសមាជិកចំនួន ៨៥ គ្រួសារ ដោយដាំដំណាំ បន្លែគ្រប់ប្រភេទ ស្រូវ ជាង ៥០០ ហិកតា មានទាំងការចិញ្ចឹមត្រី មាន់ ទា ជ្រូក កៅស៊ូ និង ស្វាយចន្ទី ។ ក្រៅពីបង្កើតជាសហគមន៍កសិកម្មក្តីសង្ឃឹមកសករ មានមន្ទីរកសិកម្ មរុក្ខាប្រមាញ និង សាទ ខេត្តត្បួងឃ្មុំ និង ក្រសួងកសិកម្ម បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីជួយឱ្យសហគមន៍ប្រព្រឹត្តទៅបានល្អ ។
សព្វថ្ងៃ «សហគមន៍កសិកម្មក្តីសង្ឃឹមកសករ» លក់បន្លែក្នុងតម្លៃខ្ពស់ គុណ នឹង ពីរ បើប្រៀបធៀបតម្លៃទីផ្សារធម្មតា អ្វីដែលធ្វើឱ្យអតិថិជនទុកចិត្តនោះគឺបន្លែមានគុណភាព សុវត្ថិភាព គ្មានគីមី សព្វថ្ងៃបន្លែរបស់សហគមន៍កំពុងមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋនៅក្នុងសហគមន៍ និង ទីផ្សារទំនើបៗជាច្រើននៅរាជធានីភ្នំពេញ ។ ពេលនេះបន្លែ ត្រី សាច់របស់សហគមន៍ កសិកម្មក្តីសង្ឃឹមកសករ ត្រូវបាន ក្រុមហ៊ុនផ្សារឡេងណាវ៉ាតត្រា កុងត្រាទិញ ផ្សារសុវត្ថិភាពខ្មែរ និង ផ្សារទំនើបមួយចំនួនទៀតនៅក្នុងរាជាថានីភ្នំពាញ ។ ចំណែកស្រូវវិញក៏មានក្រុមហ៊ុន LBN កុងត្រាទិញក្នុងតម្លៃខ្ពស់ផងដែរ ។ ប្រសិនបើបងប្អូនចង់ទិញបន្លែសុត្ថិភាព ឬ ចង់កុងត្រាទិញបន្លែ ត្រី សាច់ របស់«សហគមន៍កសិកម្មក្តីសង្ឃឹមកសករ» អាចទាក់ទងទៅកាន់លេខទូរស័ព្ទ៖ ០៩៧ ៥៨ ០៨ ២៩២ ៕