(វីដេអូ) ចូលកងប្រកួតថ្ងៃដំបូង ប្រាសាទ ដាវីន ជឿជាក់ខ្លាំង កំពុងឆក់ក្រសែភ្នែកអ្នកគាំទ្រ Miss Universe ឱ្យចាប់អារម្មណ៍កម្ពុជា
កាលពីយប់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ Miss Universe Cambodia 2024 អ្នកនាង ប្រាសាទ ដាវីន បានចេញដំណើរទៅប្រទេសម៉ិកស៊ិក ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតអន្តរជាតិ Miss Universe លើកទី ៧៣ ឆ្នាំ ២០២៤។
មកដល់ពេលនេះ រយៈពេល ២ ថ្ងៃមកហើយ ដែលអ្នកនាង ប្រាសាទ ដាវីន បានស្ថិតនៅលើទឹកដីប្រទេសម៉ិកស៊ិក និង កំពុងបង្ហាញខ្លួនក្នុងកងប្រកួតនៃកម្មវិធី Miss Universe 2024 ជាមួយបេក្ខភាពបវរកញ្ញាតំណាងប្រទេសដទៃទៀត។
អ្វីដែលធ្វើឱ្យមហាជនកម្ពុជាកំពុងចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញការបង្ហាញខ្លួនរបស់បវរកញ្ញា ប្រាសាទ ដាវីន ក្នុងដំណើរការប្រកួតថ្ងៃដំបូង មានភាពលេចធ្លោជឿជាក់ខ្លាំង ទាំងការតុបតែងខ្លួន ទាំងការដើរ និង ការនិយាយទំនាក់ទំនង ជាពិសេសឃើញមានអ្នកគាំទ្របរទេសជាច្រើនក៏កំពុងចាប់ក្រសែភ្នែកចាប់អារម្មណ៍ចំពោះបវរកញ្ញាកម្ពុជាយើងផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖