(វីដេអូ) ផ្អើលព្រលាន! អ្នកគាំទ្រសម្រុកទៅជូនដំណើរ ប្រាសាទ ដាវីន ឡើងយន្តហោះទៅប្រកួត MU 2024 នៅម៉ិកស៊ិកយប់មិញ
មកដល់ពេលនេះ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២៤ អ្នកនាង ប្រាសាទ ដាវីន បានត្រៀមខ្លួចរួចជាស្រេចពោរពេញដោយភាពជឿជាក់ ស្វាហាប់ មោះមុត ក្នុងដំណើរតំណាងឱ្យកម្ពុជាចូលរួមប្រកួត Miss Universe លើកទី ៧៣ ដែលនឹងរៀបចំឡើងនៅឯទឹកដីប្រទេសម៉ិកស៊ិក នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។
ស្របពេលដែលបវរកញ្ញាដ៏មានសក្កានុពលរូបនេះ បានត្រៀមខ្លួនរួចរាល់សម្រាប់បេសកម្មនេះដែរ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផេករបស់ Miss Universe Cambodia បានជូនដំណឹងថា អ្នកនាង ប្រាសាទ ដាវីន នឹងចេញដំណើរទៅប្រទេសម៉ិកស៊ិក នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ នេះហើយ។ ជាមួយគ្នានោះ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាក៏កំពុងបង្ហាញការលើកទឹកចិត្ត និង ជូនពរដល់បវរកញ្ញារូបនេះក្នុងដំណើរការប្រកួតក្នុងកម្មវិធីដ៏អស្ចារ្យនេះ។
មកដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ យប់មិញនេះ អ្នកនាង ប្រាសាទ ដាវីន ក៏បានឡើងយន្តហោះចេញដំណើរទៅប្រទេសម៉ិកស៊ិកដើម្បីចូលរួមប្រកួត Miss Universe 2024 ហើយ។ អ្វីដែលកាន់តែចាប់អារម្មណ៍ និង រំភើបខ្លាំង ក្នុងការចេញដំណើររបស់ ប្រាសាទ ដាវីន យប់មិញនេះ ពិតជាអ៊ូរអរខ្លាំងដែលឃើញថាមានវត្តមានរបស់បងប្អូន រៀមច្បងបវរកញ្ញា និង មហាជនអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកបានសម្រុកគ្នាទៅជូនដំណើរ និង ផ្ដល់កម្លាំងចិត្តដល់បវរកញ្ញារូបនេះ។
ក្រឡេកមើលមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាលើបណ្ដាញសង្គមវិញ ក៏កំពុងតែធ្វើការចែករំលេករូបភាព និង វីដេអូបង្ហាញការលើកទឹកចិត្ត កម្លាំងចិត្ត និង ជូនពរដល់បវរកញ្ញារូបនេះបន្តបន្ទាប់៕
សូមទស្សនាវីដេអូខាងក្រោម៖