មិនទាន់ប្រាប់ភេទកូនក្នុងផ្ទៃ ពេលនេះ អេដដា ដឹកដៃគូដណ្ដឹង ទៅចាយជីវិតយ៉ាងអភិជននៅរដ្ឋហាវ៉ៃ
បើទោះជាបានប្រកាសជាសាធារណៈកំពុងពពោះសមាជិកថ្មី ក្រោយពីភ្ជាប់ពាក្យនឹងគូស្នេហ៍បានចំនួនប្រមាណ ៥ ខែហើយក្តី តែតារាចម្រៀង Original Song អេដដា នៅតែមិនទាន់បង្ហាញពីភេទទារកក្នុងផ្ទៃនៅឡើយទេ។
ក្នុងនោះ បើទោះជាមិនទាន់បានបញ្ជាក់ច្បាស់លាស់ក្តី តែមហាជនអ្នកគាំទ្រក៏បានចូលរួមអបអរសាទរដល់ អេដដា និង កំពុងទន្ទឹងរង់ចាំអ៊ុតមើលថា តើទាយាទដំបូងរបស់នាង ជាប្រុស ឬ ក៏ស្រីនោះ។
ស្របពេលកំពុងពពោះក្តី តែ អេដដា តែងបង្ហាញជីវិតយ៉ាងមានសុភម្គលក្នុងនាមជាអ្នកម្តាយកូនក្នុងផ្ទៃជាលើកដំបូង។ ជាងនេះទៅទៀត មើលទៅម្ចាស់បទ «ភ្លើង» រូបនេះ ក៏ហាក់មិនសូវទម្រន់ខ្លួនប៉ុន្មានដែរ ពោលគឺ អេដដា តែងលេងកីឡា ដូចជាវាយហ្គោល និង ធ្វើការ ព្រមទាំងដើរកម្សាន្តទៅកាន់ក្រៅប្រទេសទៀតផង។
តួយ៉ាង ថ្មីៗនេះ អេដដា បានដឹកដៃគូស្នេហ៍ទៅលេងទីក្រុងហុណូលូលូ រដ្ឋហាវ៉ៃ យ៉ាងអភិជន ព្រមទាំងបានបង្ហោះរូបភាពស្អាតៗ ជាពិសេសគឺរូបភាពបង្ហាញពីក្បាលពោះដែលមើលទៅទំហំពោះរបស់ អេដដា ហាក់ខ្ទាតបន្តិចហើយ៕