ស្ញប់ស្ញែងណាស់! ជាក្មេងស្រីកើតក្នុងពន្ធនាគារ តស៊ូប្រឹងប្រែងរហូតបានរៀននៅសាលា Harvard
ក្មេងស្រីម្នាក់នៅរដ្ឋ Texas សហរដ្ឋអាមេរិក ដែលកើតក្នុងពន្ធនាគារ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញអ៊ិនធឺណែត ក្រោយរូបនាងរៀនចប់ថ្នាក់វិទ្យាល័យក្នុងនាមជាសិស្សពូកែក្នុងថ្នាក់ និង មានមហិចតាខ្ពស់ចង់បន្តការសិក្សាផ្នែកច្បាប់នៅសាលាលំដាប់ Harvard។
Aurora Sky Castner ជាក្មេងស្រីកើតក្នុងពន្ធនាគារ Galveston County។ ក្រោយកើត ឪពុករបស់នាង ក៏បានយកនាងចេញពីពន្ធនាគារ និង ចិញ្ចឹមបីបាច់តែម្នាក់ឯងរហូតធំពេញវ័យ។
តាមការចេញផ្សាយរបស់សារព័ត៌មាន The Courier បានឱ្យដឹងថា Aurora បានដាក់ពាក្យជាប់បានរៀននៅសាលា Harvard ហើយនាងគឺគ្រោងនឹងរៀនមុខជំនាញផ្នែកច្បាប់នៅទីនោះ៕