ចង់បំបែកជើងធូបកុងម៉ា ទៅសែនផ្ទះផ្សេង មិនមែនចេះតែបំបែកៗទេ ប្រយ័ត្នដូនតាប្រកាន់ (វីដេអូ)
តាមទំនៀមទម្លាប់ប្រពៃណីចិន ឬអ្នកកាត់សែស្រឡាយចិនតាំងពីបុរាណរៀងរៀងមកឱ្យតែដល់ថ្ងៃចូលឆ្នាំ កូនចៅបងប្អូនសាច់ញាតិតែងមកជួបជុំគ្នាដើម្បីសែនព្រែនជូនកុងម៉ាដើម្បីសុំពរជ័យសិរីសួស្ដីក្នុងឆ្នាំថ្មី ។ គ្រួសារខ្លះកាលកូនចៅមិនទាន់មានប្ដីប្រពន្ធឱ្យតែចូលឆ្នាំតែងសែនជុំឪពុកម្ដាយ តែក្រោយកូនចៅរៀបការទៅខ្លះទៅនៅស្រុកឆ្ងាយ ឃ្លាតពីឪពុកម្ដាយ រហូតមិនអាចឆ្លៀតមកសែនព្រេនជុំគ្នាបាន ។
ដោយសារតែមានផលលំបាកដូច្នេះហើយ ទើបកូនចៅចង់បំបែកជើងធូប សុំអញ្ជើញជីដូន ជីតា ម៉ាកុងទៅនៅផ្ទះមួយទៀត ដើម្បីឱ្យកូនចៅសែនព្រេនសុំសេចក្ដីសុខចម្រើន ។ ប៉ុន្តែអ្នកខ្លះក៏មិនដឹងពីពិធីបំបែកជើងធូបក៏ចេះតែធ្វើទៅតាមការនឹកឃើញដោយមិនដឹងពីក្បួនតម្រាអ្វីឡើយ ។ តាមចិនគេជឿណាស់ប្រសិនបើធ្វើមិនត្រូវនោះគ្រួសារនឹងជួបរឿងស៊យមិនចេះចប់ ។
តើការធ្វើពិធីបំបែកជើងធូបត្រូវធ្វើដូចម្ដេច ទើបជីដូន ជីតា ម៉ាកុង ព្រមទៅនៅជាមួយ ហើយគ្រួសារជួបតែសុខនោះ? ដូច្នេះសូមស្ដាប់គ្រូចិនសែ កុក ឡុង ដ៏ល្បីល្បាញនៅភ្នំពេញ បកស្រាយក្នុងវីដេអូខាងក្រោមនេះ៖