ឃើញផ្កាក្រចកនៅដៃ កុំទាន់អរថាជាសញ្ញាសម្បូរលុយចាយ តាមពិតជាសញ្ញាអាក្រក់បង្ហាញថាអ្នកកំពុងមានបញ្ហាទាំងនេះក្នុងខ្លួន
ការប្រែប្រួលនៃរាងកាយ វាអាចបញ្ជាក់ពីសុខភាពរបស់អ្នកបាន ក្នុងនោះសូម្បីតែម្រាមដៃ ម្រាមជើង ក៏អាចបញ្ជាក់បានថាសុខភាពរបស់អ្នកបែបណាដែរ? កន្លងមកគ្រប់គ្នាតែឮគេនិយាយតៗគ្នាថា អ្នកដែលមានផ្កាក្រចក ឬ ស្នាមអុចសនៅលើក្រចក ជាមនុស្សមានលាភ ឬ សម្បូរលុយចាយ ជាដើម តែការពិតទៅអ្នកមានដឹងទេសញ្ញាទាំងនេះវាកំពុងបង្ហាញថាអ្នកកំពុងតែជួបបញ្ហាសុខភាពទៅវិញទេ។
ជាការពិត សម្រាប់មូលហេតុដែលបណ្តាលឱ្យកើតមានបញ្ហាស្នាមអុចសលើក្រចក ឬ ហៅថា ផ្កាក្រចកនោះគឺវាបញ្ជាក់ថា៖
១. អ្នកកំពុងតែខ្វះជាតិវីតាមីនស័ង្កសី ឬ កាល់ស្យូម
២. អាចបណ្តាលមកពីអ្នកប៉ះទង្កិចអ្វីមួយចំលើក្រចកជាញឹកញាប់
៣. អាចបណ្តាលមកពីអ្នកកាត់ក្រចកខុសវិធី ឬ ធ្វើក្រចកញឹកញាប់ពេក
៤. អ្នកអាចមានមេរោគផ្សិតក្នុងក្រចក ដែលផ្សិតក្រចកនោះវាមាន ២ ក្រុមគឺ ក្រុមផ្សិត Trichophyton Interdigital និង ក្រុមផ្សិត Dermatophyte
ដោយឡែក ចំពោះវិធីសាស្រ្តការពារ ឬ ព្យាបាលនោះគឺត្រូវញុំាអាហារដែលមានជីវជាតិ ពិសេសញុំាវីតាមីនដើម្បីជំនួយដល់រាងកាយឱ្យបានច្រើន។ មួយវិញទៀត អ្នកគួរតែប្រុងប្រយ័ត្នចំពោះការកាត់ក្រចកជាពិសេស គួរកាត់ឱ្យបានត្រឹមត្រូវ ជៀសវាងការឆ្លងមេរោគ ឬមានបញ្ហាផ្សេងៗ៕
ប្រភព៖ Allwellhealthcare