បង្ហាញខ្សែប្រយុទ្ធ ៦ រូប មានតម្លៃខ្លួនថ្លៃជាងគេក្នុង EURO 2024 ខណៈ Ronaldo នៅត្រឹមលេខ ៣
ព្រឹត្តិការណ៍កីឡា UEFA EURO ជាការប្រកួតបាល់ទាត់ដណ្ដើមដំណែងជើងឯកប្រចាំទ្វីបអឺរ៉ុបដ៏កក្រើក ហើយ UEFA EURO ឆ្នាំ ២០២៤ នេះ ចាប់ផ្ដើមចាប់ពីថ្ងៃទី ១៤ ខែមិថុនា រហូតដល់ថ្ងៃទី ១៤ ខែកក្កដា ដែលមានប្រទេសអាល្លឺម៉ង់ ជាម្ចាស់ផ្ទះនៃការប្រកួត និង មានប្រទេសដែលបានចូលរួមសរុបចំនួន ២៤ ប្រទេស ឡើងមកពីវគ្គជម្រុះ មកកាន់វគ្គ Group Stage។
ទន្ទឹមនឹងរដូវកាលព្រឹត្តិការណ៍ EURO 2024 ដែលកំពុងប្រព្រឹត្តទៅជាបន្តបន្ទាប់នេះ តាមរយៈ UEFA EURO 2024 បានបើកបង្ហាញនូវកីឡាករខ្សែប្រយុទ្ធជម្រើសជាតិល្បីៗពោរពេញដោយសមត្ថភាពចំនួន ៦ រូប ដែលពួកគេត្រូវបានចាត់ទុកថា ជាកីឡាករខ្សែប្រយុទ្ធ ដែលមានតម្លៃខ្លួនថ្លៃជាងគេ និង បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ UEFA EURO 2024 ទៅតាមក្រុមជម្រើសជាតិរបស់ខ្លួន ដែលពួកគេមានដូចជា ៖
១. KYLIAN MBAPPE មកពីក្រុមជម្រើសជាតិបារាំង មានតម្លៃខ្លួនខ្ទង់ ១១ លានយូរ៉ូ
២. HARRY KANE មកពីក្រុមជម្រើសជាតិអង់គ្លេស មានតម្លៃខ្លួនខ្ទង់ ១១ លានយូរ៉ូ
៣. CRISTIANO RONALDO មកពីក្រុមជម្រើសជាតិព័រទុយហ្កាល់ មានតម្លៃខ្លួនខ្ទង់ ១០ លានយូរ៉ូ
៤. ROBERT LEWANDOWSKI មកពីក្រុមជម្រើសជាតិប៉ូឡូញ មានតម្លៃខ្លួនខ្ទង់ ៩.៥ លានយូរ៉ូ
៥. ANTOINE GRIEZMANN មកពីក្រុមជម្រើសជាតិបារាំង មានតម្លៃខ្លួនខ្ទង់ ៩ លានយូរ៉ូ
៦. ROMELU LUKAKU មកពីក្រុមជម្រើសជាតិប៊ែលហ្សិក មានតម្លៃខ្លួនខ្ទង់ ៩ លានយូរ៉ូ
សូមបញ្ជាក់ផងដែរ ក្នុងព្រឹត្តិការណ៍ UEFA EURO ឆ្នាំ ២០២៤ នេះ មានប្រទេសចំនួន ២៤ ដែលបានចូលរួមដណ្ដើមយកជើងឯកទ្វីបអឺរ៉ុប ដោយត្រូវបានបែងចែក ជា ៦ ក្រុម ដែលមួយក្រុមមាន ៤ ប្រទេស មានដូចជា ៖
Group A: Germany, Scotland, Hungary, Switzerland
Group B: Spain, Croatia, Italy, Albania
Group C: Slovenia, Denmark, Serbia, England
Group D: Poland*, Netherlands, Austria, France
Group E: Belgium, Slovakia, Romania, Ukraine*
Group F: Türkiye, Georgia*, Portugal, Czechia៕