ហោះទៅដល់កូរ៉េភ្លាម Best និង Tong Tong ធ្វើឱ្យអ្នកគាំទ្រច្របូកច្របល់ចិត្តភ្លាម
ចាប់តាំងពីផ្ទុះរឿងអាស្រូវបែកបាក់គ្នាមក តារាស្រី Best និង ប្រុសស្អាត Tong Tong បានចេញមុខទម្លាយកាលពីពេលកន្លងទៅរួចមកហើយថា អ្នកទាំងពីរមិនបានបែកគ្នាដូចទៅនឹងមហាជនបានលើកឡើងនោះទេ ពោលគឺនៅស្រឡាញ់គ្នាធម្មតា។
យ៉ាងណាមិញ ទន្ទឹមនឹងរឿងអាស្រូវកំពុងផ្ទុះ គូស្នេហ៍មួយគូនេះហាក់មិនខ្វាយខ្វល់ឡើយ តែបែរជាស្ងាត់ៗដឹកដៃគ្រួសារទៅកម្សាន្តនៅប្រទេសកូរ៉េភ្លែត។ អ្វីដែលធ្វើឱ្យមហាជនកាន់តែលួចច្រណែននោះ គ្រាន់តែហោះដល់ទឹកដីប្រទេសកូរ៉េភ្លាម គូស្នេហ៍មួយគូនេះមិនបង្អង់យូរឡើយ បង្អួតរូបគូផ្អែមល្ហែមធ្វើឱ្យអ្នកគាំទ្រលួចច្រណែនព្រោងព្រាត។
ជុំវិញរូបភាពគូប៉ុន្មានសន្លឹកនេះហើយ ធ្វើឱ្យមហាជនឃើញហើយលែងយល់ច្រឡំទៀតថាអ្នកទាំងពីរមានបញ្ហាជាមួយគ្នា ព្រោះទាំងភាពផ្អែមល្ហែម ការបារម្ភបានបង្ហាញឱ្យឃើញក្នុងរូបភាពទាំងអស់នេះតែម្តង៕