ខានឃើញយូរ! លឹម ជាឡាយ ជះរាងសង្ហាខ្លាំងក្នុងឈុតតួអង្គ វុទ្ឍីសក្ត័ រឿង «អប្សរាមហាអង្គរ»
បើនិយាយពីតារាសម្ដែងប្រុសដ៏ឆ្នើមលោក លឹម ជាឡាយ តែងទទួលបានពាក្យសរសើរជាមួយស្នាដៃដ៏ពោរពេញដោយទេពកោសល្យ និង ភាពប៉ិនប្រសប់ក្នុងការសម្ដែងខ្សែភាពយន្តខ្មែរជាច្រើនក្នុងតំណែងជាតួឯកប្រុសសឹងគ្រប់ភាពយន្តដែលលោកសម្ដែង។
ម្យ៉ាងវិញទៀត ក្រៅពីចាប់អារម្មណ៍ និង សរសើរពីទេពកោសល្យក្នុងវិស័យសម្ដែង តារាប្រុសដ៏មានប្រជាប្រិយភាពរូបនេះក៏តែងឆក់បានការចាប់អារម្មណ៍ និង បេះដូងអ្នកគាំទ្រនារីៗមិនតិចនោះដែរជាមួយនឹងរូបរាងមុខមាត់ដ៏ស្រស់សង្ហាមានមន្តស្នេហ៍របស់លោក។
ជាក់ស្ដែង ថ្មីៗនេះ ប្រុសស្អាត លឹម ជាឡាយ ធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ជាមួយរូបសម្រស់របស់លោក ខណៈបានឃើញបង្ហាញរូបភាពប៉ុន្មានសន្លឹកតុបតែងខ្លួនក្នុងឈុតតួអង្គអ្នកប្រុស វុទ្ឍីសក្ត័ ក្នុងរឿង «អប្សរាមហាអង្គរ» ដែលបញ្ចេញសាច់ដុំធំៗជះភាពសង្ហាខ្លាំង។
រូបភាពដែល លឹម ជាឡាយ បង្ហោះតុបតែងខ្លួនក្នុងឈុតនេះដែរ ត្រូវបានមហាជនចែករំលែក និង សរសើរពីភាពស្រស់សង្ហាមានមន្តស្នេហ៍របស់លោកមិនដាច់ពីមាត់នោះទេ៕