បាត់មុខយូរ តាមពិត យាយគ្រវីសក់ ទៅអាប់ដែតមុខថ្មី លើកនេះកែថែមចំណុចសំខាន់ទាំងនេះ
រូបសម្ផស្សជាកត្តាសំខាន់ណាស់ចំពោះមនុស្សគ្រប់រូប គ្មាននរណាម្នាក់ដែលកើតមកមិនចង់បានភាពស្រស់ស្អាតនោះឡើយ។ ដូចនេះហើយបានជាបច្ចុប្បន្ន ការកែសម្ផស្សក្លាយជារឿងធម្មតាសម្រាប់មនុស្សនាសម័យថ្មីនេះ។
ដោយឡែក បើងាកទៅមើលតារាភេទទី Sitang Buatong ដែលប្រិយមិត្តខ្មែរយើងនិយមហៅថា យាយគ្រវីសក់ នោះ បន្ទាប់ពីសម្រេចចិត្តកែសម្ផស្សជាច្រើនលើកហើយ ថ្មីៗនេះភេទទី ៣ រូបនេះបានសម្រេចចិត្តកែថែមទៀត ដោយលើកនេះគឺនាងបានកាត់ត្របកភ្នែក ចាក់បបូរមាត់បន្ថែម។
អ្វីដែលធ្វើឱ្យមហាជនលាន់មាត់ខ្លាំងបំផុតនោះគឺ ក្រោយឃើញសភាពមុខ យាយគ្រវីសក់ បន្ទាប់ពីកែ ព្រោះមើលទៅមិនទាន់ជាមុខរបួស និង ស្នាមនៅជាំនៅឡើយ រហូតធ្វើឱ្យមហាជនទប់ចិត្តមិនបានចូលទៅខមមិនព្រោងព្រាតថា ៖ «ស៊ូៗ, ឃើញស្នាមរបួសច្បាស់ណាស់, មើលថែខ្លួនឯងផងណ៎ា, ស្អាតជាងមុន»៕