ធ្លាប់ឆ្ងល់ទេ ហេតុអ្វីមនុស្សស្រីក្រុមកុលសម្ព័ន្ធ Kayan ចាំបាច់ពាក់កងនៅលើ-ក?
ជាការពិតណាស់ នាពេលកន្លងមកមានមហាជនជាច្រើន ដែលស្គាល់កុលសម្ព័ន្ធ Kayan តែងតែមានចម្ងល់ស្រដៀងៗគ្នាថា ហេតុអ្វីបានជាស្ត្រីកុលសម្ព័ន្ធនេះស៊ូលំបាកពាក់កងនៅនឹង-ក? តើមានមូលហេតុអ្វី?
ក្រុមកុលសម្ព័ន្ធ Kayan រស់នៅតាមតាមព្រំដែនមីយ៉ាន់ម៉ា និង ថៃ។ គេដឹងថាមនុស្សស្រីកុលសម្ព័ន្ធ Kayan ត្រូវតែពាក់កង-ក ចាប់ពីអាយុ ៥ ឆ្នាំ ឡើងហើយ ហើយក៏បានកំណត់ចំនួនកងទៅតាមវ័យផងដែរ ដោយកងទាំងនេះអាចមានទម្ងន់រហូតដល់ ១០ គីឡូក្រាមឯណោះ តែអ្នកពាក់បានប្រាប់ថាវាមិនបានបង្កការលំបាកដល់ពួកគេនោះទេ។
គ្មានឯកសារណាមួយបញ្ជាក់ឱ្យច្បាស់អំពីមូលហេតុនៃការពាក់កងករបស់កុលសម្ព័ន្ធទេ តែតាមតំណាលខ្លះបានឱ្យដឹងថា ក្រុមកុលសម្ព័ន្ធនេះជឿថា ដើម្បីការពារស្ត្រីពីការប្រមាញ់របស់សត្វខ្លា ដែលតែងតែខាំ-ក លើសត្វដែលវាប្រមាញ់ ។ តំណាលខ្លះទៀតថាគឺ ដើម្បីភាពស្រស់ស្អាតរបស់ស្ត្រី និង ខ្លះថាដើម្បីធ្វើឱ្យស្ត្រីបាត់បង់ភាពទាក់ទាញ ហើយមិនត្រូវក្រុមកុលសម្ព័ន្ធផ្សេងចាប់ខ្លួនជាដើម។
បើតាមអ្នកថតរូបម្នាក់ ដែលមានទំនាក់ទំនងល្អជាមួយក្រុមកុលសម្ព័ន្ធខាងលើបានឱ្យដឹងផ្សេងពីនេះថា ក្រុមកុលសម្ព័ន្ធនេះយល់ថាកងពាក់កជាគ្រឿងលម្អ និង ជាអត្តសញ្ញាណរបស់ពួកគេ ។ យ៉ាងណាមិញ ចំពោះចំណុចដែលបានចោទខាងលើ គឺត្រូវតែមានការសិក្សាលម្អិត រកមូលហេតុជាក់លាក់ ដើម្បីឱ្យប្រាកដថា មនុស្សស្រីកុលសម្ព័ន្ធ Kayan ពាក់កង-ក ដើម្បីការពារខ្លួន ឬ គ្រាន់តែប្រើវាដើម្បីជាគ្រឿងលម្អកាយ៕
ប្រភព៖ dailymail