ថៃបញ្ជូនអត្តពលិកច្រើនជាងគេ ក្នុងចំណោម ១១ ប្រទេស ដែលចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ១២
នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ នេះ ហ្វេសប៊ុកផេកផ្ទាល់របស់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ បានបង្ហោះបញ្ជាក់ពីចំនួនប្រតិភូកីឡារបស់ប្រទេសទាំង ១១ ដែលបានបញ្ជូនមកចូលរួមប្រកួតនៅកម្ពុជា។
ជាក់ស្ដែង យោងតាមការបង្ហោះសាររបស់ហ្វេសប៊ុកផេក Cambodia 2023 បានឱ្យដឹងថា ក្នុងចំណោមប្រទេសទាំង ១១ ដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ នេះ ប្រទេសថៃបានបញ្ជូនប្រតិភូកីឡាមកច្រើនជាងគេ។
យ៉ាងណាមិញ ខាងក្រោមនេះគឺជាបញ្ជីសរុបប្រតិភូកីឡាទាំង ១១ ប្រទេស ក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ានប់ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ ៖
១. ប្រទេស កម្ពុជា ៣៤៣ នាក់
២. ប្រទេស ព្រុយណេ ៣២ នាក់
៣. ប្រទេស ឥណ្ឌូនេស៊ី ៥៨០ នាក់
៤. ប្រទេស ឡាវ ៨៩ នាក់
៥. ប្រទេស ម៉ាឡេស៊ី ២៩០ នាក់
៦. ប្រទេស មីយ៉ាន់ម៉ា ១៣១ នាក់
៧. ប្រទេស ហ្វីលីពីន ២៧២ នាក់
៨. ប្រទេស សិង្ហបុរី ១៣១ នាក់
៩. ប្រទេស ថៃ ៦២៩ នាក់
១០. ប្រទេស ទីម័រ ឡេស្តេ ៣១ នាក់
១១. ប្រទេស វៀតណាម ១៦៤ នាក់។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ៕
រូបភាពដោយ ៖ Cambodia 2023