ភ្ជុំអត់ចង់ទៅខេត្តឆ្ងាយ ត្រឹមកំពង់ស្ពឺមិនខ្វះកន្លែងដើរទេ រាប់ត្រួសៗជាង ១០ កន្លែងស្អាតៗណាស់
ស្ថិតនៅចម្ងាយប្រមាណត្រឹមជាង ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ជាខេត្តមួយសម្បូរទៅដោយធនធានធម្មជាតិ និង ទេសភាពស្រស់ស្អាត ដែលមានសក្តានុពលខ្លាំង ក្នុងការកែប្រែតំបន់ទាំងនោះ ឱ្យក្លាយជាតំបន់អេកូទេសចរណ៍ និង តំបន់ទេសចរណ៍បែបផ្សងព្រេង ងាយស្រួលដល់ភ្ញៀវទេសចរទៅលម្ហែកាយកម្សាន្តអារម្មណ៍រៀងរាល់ថ្ងៃចុងសប្ដាហ៍ ឬ ថ្ងៃសម្រាកនានា។
ថ្មីៗនេះផងដែរ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានណែនាំនូវតំបន់ទេសចរណ៍ដ៏មានសក្ដានុពលចំនួន ១៤ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលភ្ញៀវទេសចរមិនគួរមើលរំលងដែលមានដូចជា ៖
១. ខ្នងផ្សារ
២. ភ្នំឱរ៉ាល់
៣. កសិទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ
៤. ឧទ្យានបោះតង់
៥. វីគិរីរម្យ ផាញរីសត
៦. ភូមិដំណាក់ដំរី
៧. បឹងចំការតែ
៨. ទឹកធ្លាក់ចំបក់
៩. ទឹកធ្លាក់ជ្រាវ
១០. ទឹកធ្លាក់ចាំស្នេហ៍
១១. ទំនប់តាសាល
១២. ប្រាសាទភ្នំក្អែកពង
១៣. ល្អាងភ្នំចាស់
១៤. ទំនប់អូរស្វាយ
ប្រភព ៖ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ