Gabriel Jesus ពីក្មេងគូរគំនូរតាមដងផ្លូវ ក្លាយជាកីឡាករបាល់ទាត់ មានប្រាក់ខែប្រចាំឆ្នាំជិត ២០ លានដុល្លារ
Gabriel Jesus កីឡាករខ្សែរប្រយុទ្ធ បាល់ទាត់ប្រចាំក្លិបកាំភ្លើងធំ Arsenal ដែលកំពុងមានភាពល្បីល្បាញ ត្រូវបានគេដឹងថា លោកធ្លាប់ជាក្មេងជំទង់ដែលគូរគំនូរ នៅតាមដងផ្លូវនៃសង្កាត់របស់ខ្លួន ក្នុងទីក្រុង Sao Paulo ក្នុងឆ្នាំ ២០១៤ ជាពេលដែលប្រទេសប្រេស៊ីល បានរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក។
រំលងមិនដល់ ១០ ឆ្នាំផង កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បច្ចុប្បន្នបានវិវត្តន៍ខ្លួនក្លាយជាកីឡាករបាល់ទាត់អាជីពក្នុងក្លឹប Arsenal ក្នុងលីគកំពូលប្រទេសអង់គ្លេស ព្រមទាំងជា កីឡាករជម្រើសជាតិប្រេស៊ីល ដែលត្រៀមនឹងលេចវត្តមានប្រកួតក្នុងព្រឹត្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ដែលនឹងប្រព្រឹត្តឡើងនៅពេលឆាប់ៗខាងមុខនេះ។
គួរឱ្យដឹងផងដែរថា កីឡាករ Gabriel Jesus បានផ្ទេរពីក្លិប Manchester City មកចុះហត្ថលេខាលើកិច្ចសន្យា 5 ឆ្នាំ ក្នុងទំហំទឹកប្រាក់ £ 68,900,000 ជាមួយ Arsenal F.C. ដែលបច្ចុប្បន្នទទួលបានប្រាក់ខែជាមធ្យមប្រចាំឆ្នាំ £ 13,780,000 ដែលស្មើនឹងជិត ១៦ លានដុល្លារ៕