ចូលវ័យ ១៨-១៩ ឆ្នាំ! តារាចម្រៀងវ័យក្មេងពន្លកពី The Voice Kids ២ រូប បើកបង្ហាញចំណងស្នេហ៍យ៉ាងផ្អែមល្ហែម
បើចាប់អារម្មណ៍ពីអតីតបេក្ខជនក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ និង ទី ២ បែកតែប៉ុន្មានឆ្នាំ ពួកគេមិនត្រឹមតែមានទេពកោសល្យល្បីល្បាញអាចក្ដោបបានការគាំទ្រខ្លាំងពីទស្សនិកជនទេ រីឯរូបរាងវិញក៏ធំពេញរូបពេញរាងក្លាយជាប្រុសសង្ហាស្រីស្អាត។ អ្វីកាន់តែចាប់អារម្មណ៍ ខណៈធំពេញវ័យ ថ្មីៗនេះក៏បានឃើញអតីតបេក្ខភាព និង ម្ចាស់ពានរង្វាន់ក្នុងកម្មវិធី ២ រូប បានបើកបង្ហាញចំណងស្នេហ៍ជាសាធារណៈទាំងវ័យក្មេងយ៉ាងផ្អែមល្ហែម។ តារាចម្រៀងវ័យក្មេង ២ រូបនោះមាន ៖
១. លោក ទេព ពិសិដ្ឋ
និយាយពីម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី ២ ទេព ពិសិដ្ឋ ស្របពេលកំពុងឆក់បានសន្ទុះប្រជាប្រិយភាពខ្លាំងលើសមត្ថភាពរបស់ខ្លួនក្នុងវិស័យចម្រៀងក្នុងវ័យ ១៩ ឆ្នាំ ហើយថ្មីៗកន្លងទៅ តារាចម្រៀងវ័យក្មេងពេញដោយទេពកោលស្យរូបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ពីជីវិតឯកជនរបស់លោកខ្លាំង ក្រោយបានឃើញលោកបង្ហោះរូបភាពប៉ុន្មានសន្លឹក បើកបង្ហាញពីចំណងស្នេហ៍របស់ខ្លួនជាសាធារណៈ ដែលជានារីអ្នកក្រៅសិល្បៈម្នាក់ មានរូបសម្រស់ស្រស់ស្អាតណាស់។ ក្នុងនោះ លោក ទេព ពិសិដ្ឋ ក៏បានភ្ជាប់ជាមួយសារមួយឃ្លាយ៉ាងផ្អែមល្ហែមពីលើរូបភាពថា ៖ «don’t lose what u can’t replace»។
២. កញ្ញា ចាន់ ស្រីខួច
រីឯអតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី ១ ចាន់ ស្រីខួច ដោយឆ្នាំនេះចូលវ័យ ១៨ ឆ្នាំ ស្របពេលជិវិតសិល្បៈកាន់តែមានទីផ្សារ កញ្ញាក៏ធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញវីដេអូរបស់នាង និង បុរសរូបសង្ហាម្នាក់លើ TikTok បង្ហាញសកម្មភាពស្និទ្ធស្នាលផ្អែមល្ហែមបែបជាគូសង្សារនឹងគ្នា ដែលវីដេអូនោះបង្ហោះដោយបណ្ដាញសង្គម TikTok ភាគីខាងប្រុស មានឈ្មោះថា Tong special។ វីដេអូនោះដែរ ហាក់បើកបង្ហាញច្បាស់ៗឱ្យឃើញថាអ្នកទាំងពីរកំពុងសាងទំនាក់ទំនងស្នេហ៍នឹងគ្នាមែន៕