បងប្រែហើយ! Mark Zuckerberg ប្ដូរស្ទីលលេងខ្លួនខុសពីមុន ដូរម៉ូដអាវញឹកហើយពាក់សុទ្ធខ្សែ-កមាស
បើនិយាយដល់លោក Mark Zuckerberg ចាប់តាំងតែបើកដំណើរការ Facebook មក មានរឿងមួយដែលគ្រប់គ្នាសង្កេតលោកមិនដែលផ្លាស់ប្ដូរទាល់តែសោះនោះ គឺការពាក់អាវយឺតពណ៌ប្រផេះ រៀងរាល់ថ្ងៃ។
យ៉ាងណាមិញមួយរយៈចុងក្រោយនេះ មេក្រុមហ៊ុន Facebook រូបនេះឃើញថាបាន update ស្ទីលលេងខ្លួនរបស់លោក ដែលខុសពីមុនធ្លាប់តែទៅណាមកណាពាក់តែអាវយឺតខោខោវប៊យធម្មតាៗនោះ។ ជាក់ស្ដែង កាលពីដើមខែកញ្ញាកន្លងទៅ លោក Mark Zuckerberg បានចែករំលែករូបភាពមួយសន្លឹករបស់លោកជាមួយប្រពន្ធ ដោយរូបនោះអ្នកទាំងពីរស្លៀកពាក់ប្លែកខុសសព្វមួយដង និង ថែមទាំងលម្អខ្លួនដោយខ្សែកមាសយ៉ាងភ្លឺចែងចាំងទៀត។
គួរឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ ២០២៤ មក Mark Zuckerberg បានចាប់ផ្ដើមផ្លាស់ប្ដូរស្ទីលលេងខ្លូនរបស់លោកគួរឱ្យកត់សម្គាល់ មិនថាតែអាវដែលលោកពាក់នោះទេ សូម្បីតែគ្រឿងអលង្ការក៏លោកផ្លាស់ប្ដូរគ្រប់ស្ទីលផងដែរ៕
ប្រភព៖ VN Express