អ្នកប្រើផ្លាកលេខពិសេសផ្ទាល់ខ្លួន ពេលបាត់បង់ អាចស្នើសុំថ្មីវិញបាន ឱ្យតែមានឯកសារ ៥ មុខនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលថ្មីៗនេះ បានឆ្លើយតបទៅនឹងសំណួរថា ៖ ករណីបាត់ផ្លាកលេខពិសេសផ្ទាល់ខ្លួន តើត្រូវធ្វើដូចម្តេច?
ទាក់ទិនទៅនឹងរឿងនេះ ក្រសួងសាធារណការ បានបញ្ជាក់ឱ្យដឹងថា ករណីនេះ បុគ្គលដែលបាត់អាចស្នើសុំថ្មីឡើងវិញបាន (ទុតិយតា) ហើយចំពោះឯកសារតម្រូវមានដូចជា ៖
១. ពាក្យបណ្តឹងមានបញ្ជាក់ពី
*ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់(ករណីបាត់ផ្លាកលេខម្ខាង)
*អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ(ករណីបាត់ផ្លាកមួយគូ)
២. ប័ណ្ណសម្គាល់យានយន្ត
៣. អត្តសញ្ញាណប័ណ្ណម្ចាស់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
៤. ពាក្យសុំទុតិយតាផ្លាកលេខសម្គាល់យានយន្ត (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)
៥. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)
សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងទៅកាន់ 1275៕