ឃើញពិធីករ Num Kanchai មុខក្មេងទេ តែបើដឹងអាយុពិត បះសក់ច្រូង
ពិធីករដ៏ល្បីល្បាញរបស់ប្រទេសថៃ លោក Num Kanchai កន្លងមក តែងតែត្រូវបានមហាជនលួចសរសើរពីទេពកោសល្យផ្នែកសិល្បៈ ហើយជាពិសេសមហាជននឹកឆ្ងល់មិនអស់ចិត្តថា តារាប្រុសរូបនេះមានវ័យជ្រេណាស់ទៅហើយ តែនៅអាចរក្សាសម្រស់ និង រូបរាងមាំមួនមិនចាញ់កាលពីកំលោះៗដដែល។
កន្លងមកមហាជនអ្នកគាំទ្រ ច្រើនតែនាំគ្នាចាប់អារម្មណ៍ទៅលើសិល្បការិនី ខណៈពួកគេប៉ិនប្រសប់ថែសម្ផស្សមិនឱ្យចាស់ជ្រីវជ្រួញតាមវ័យ តែសម្រាប់ពិធីករដ៏ល្បីល្បាញ Kanchai វិញ ពូកែថែសម្រស់ឱ្យនៅតែក្មេងស្អាតជាងតារាស្រីមួយចំនួនទៅទៀត ខណៈមកដល់ឆ្នាំ ២០២២ នេះ លោកមានអាយុ ៥៣ ឆ្នាំហើយក៏ដោយ។
បើជីកកកាយជីវិតគ្រួសាររបស់ពិធីករ និង ជាតារាសម្ដែងសម្បូរដោយប្រជាប្រិយភាព Num Kanchai វិញ លោកមិនមែនជាបុរសនៅលីវទេ ពោលគឺលោកបានរៀបការជាមួយអ្នកសិល្បៈដូចគ្នា គឺតារាសម្ដែងស្រីដ៏ល្បី May Fuangarom តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ហើយចំណងអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរថែមទាំងទទួលបានតំណក់ឈាមកូនស្រីដ៏ស្រស់ស្អាតម្នាក់។
សម្រស់ប្ដីប្រពន្ធតារា ២ ដួងនេះ ធ្វើឱ្យមហាជនលាន់មាត់សរសើរជាខ្លាំង ព្រោះថាតារាស្រី May Fuangarom ក៏ចាយសម្រស់មិនណយដែរ ដោយឆ្នាំថ្មី ២០២២ នេះ នាងមានអាយុ ៤៥ ឆ្នាំហើយ តែមុខមាត់នៅក្មេងខ្ចីល្ហក់ដូចទើបជាម្ភៃក្រាស់៕