នៅតែក្ដៅងំ! លោក លៀក លីដា ចេញវីដេអូឆ្លើយតបចំៗទៅ Allan ក្រោយឃើញចេតនាវែកញែកលើរឿង នាងនាថ វគ្គ ២
ថ្មីៗនេះ ជុំវិញរឿងរ៉ាវដ៏ក្ដៅគគុកលើវិស័យកុន កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមកំពុងផ្ទុះចាប់អារម្មណ៍តាមដានខ្លាំង ស្របពេលភាពយន្តខ្នាតធំរឿង «ប្រវត្តិស្នេហ៍នាងនាថ» វគ្គ ២ របស់ផលិតកម្ម LD កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តខ្មែរ និង ទទួលបានការអារម្មណ៍គាំទ្រចែករំលែកពីមហាជនជាច្រើន ក្នុងនោះគេក៏បានឃើញអ្នកបង្កើតមាតិកាល្បីឈ្មោះ Allan ក៏បានបញ្ចេញមតិវែកញែកបែបរិះគន់លើភាពយន្ត «ប្រវត្តិស្នេហ៍នាងនាថ» វគ្គ ២ នេះដែរ។
ក្នុងនោះ លោក Allan បានរៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ «-Neath’s Love Story 2 ខ្ញុំទើបតែមើលរឿងនាងនាថវគ្គ 2 រួច។ បើនិយាយពីសាច់រឿងលើកនេះ គឺចាញ់រឿងវគ្គមួយទៅទៀត។ អ្វីៗដែលតួអង្គទាំងអស់បានធ្វើគឺគ្មានប៉ះពាល់អីដល់សាច់រឿងទាំងមូលទេ (nothing effects the plot) feel boring haft of the time. ហើយខ្ញុំនឹងបកស្រាយពីមូលហេតុ, ហេតុអ្វីក៏ខ្ញុំនិយាយបែបនេះនៅក្នុងវីដេអូខាងមុខ។ ខ្ញុំមិនទាន់ចេញវីដេអូឥឡូវនេះទេ, ពីព្រោះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទៅមើលរឿងនេះសិន។ ដើម្បីពេលមើលវីដេអូខ្ញុំទៅ, នឹងយល់ថាខ្ញុំចង់និយាយពីអ្វី។ វីដេអូខ្ញុំនឹងចេញនៅក្នុងសប្តាហ៍ក្រោយ។ នេះជា (list) ដែលខ្ញុំនឹងនិយាយនៅវីដេអូខាងមុខ។
– Storyline ( Poor writing )
– Character development
– Technical issue
– Character arc ( first act, second act, third act)»។
ក្រោយពីបានឃើញមតិរបស់លោក Allan លើកឡើងចំពោះភាពយន្តខ្នាតធំរបស់ខ្មែរមួយនេះ ឃើញថាមហាជនអ្នកគាំទ្រវិស័យភាពយន្តខ្មែរជាច្រើនក៏បានផ្ទុះការចាប់អារម្មណ៍ និង ចូលបញ្ចេញមតិវែកញែកខ្លាំងទៅកាន់អ្នកបង្កើតមាតិការូបនេះ ដែលភាគច្រើនបង្ហាញការមិនពេញចិត្តចំពោះមតិរបស់លោក។
ខណៈមហាជនអ្នកគាំទ្រវិស័យភាពយន្តខ្មែរជាច្រើនបង្ហាញការមិនពេញចិត្តលើមតិរិះគន់របស់លោក Allan ក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់ម្ចាស់ផលិតកម្ម LD គឺលោក លៀក លីដា ក៏បានចេញវីដេអូមួយនិយាយទៅកាន់អ្នកផលិតមាតិកា Allan នេះដែរ ដោយបានលើកឡើងទាក់ទងនឹងសាច់រឿង «ប្រវត្តិស្នេហ៍នាងនាថ» របស់ខ្លួន និង ការផលិតភាពយន្តខ្នាតធំនេះ។
ក្នុងវីដេអូនោះ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំង ខណៈលោក លៀក លីដា បាននិយាយចំៗដោយសង្កេតចាប់អារម្មណ៍ទៅលើលោក Allan គឺលោកមិនមែនគ្រាន់តែធ្វើការ Review សាច់រឿងធម្មតានោះទេ គឺលោកមានចេតនាតាំងចិត្តវែកញែករិះគន់លើរឿងកុន LD ចាប់តាំងពីរឿង «ប្រវត្តិស្នេហ៍នាងនាថ» វគ្គ ១ រហូតមកដល់វគ្គ ២ នេះ។
លើសពីនេះ លោក លៀក លីដា ក៏ហ៊ានលើកឡើងថាអ្នកបង្កើតមាតិកាលោក Allan មានចេតនាតាមវែកញែករិះគន់លើរឿងកុនរបស់ខ្លួន ក៏ព្រោះតែលោកបានសង្កេតចាប់អារម្មណ៍ឃើញ ៣ ចំណុចនៃសកម្មភាពរបស់លោក Allan បង្ហាញលើបណ្ដាញសង្គមទាក់ទងនឹងរឿងកុនរបស់ខ្លួន ដោយម្ចាស់ផលិតកម្មរូបនេះ បានរៀបរាប់ឱ្យដឹងថា ៖
ចំណុចទី ១ បើតាមការមើលទៅលើវីដេអូ Review រឿង «ប្រវត្តិស្នេហ៍នាងនាថ» វគ្គ ១ គឺ Allan បាននិយាយពីចំណុចអាក្រក់នៃសាច់រឿងនេះ ស្របពេលមហាជនកំពុងគាំទ្រ ព្រោះតែចង់បានចំណាប់អារម្មណ៍លើវីដេអូរបស់ខ្លួន បើទោះមានការរិះគន់មិនពេញចិត្តពីមហាជនចំពោះការ Review របស់ខ្លួនក៏ដោយ។
ចំណុចទី ២ គ្រាន់តែខាងផលិតកម្ម LD ចេញជា Poster មួយនៃសាច់រឿងវគ្គ ២ ភ្លាម ក៏បានឃើញ Allan ដាក់ថា Can’t Wait និង បង្ហាញសញ្ញាទឹកមុខញញឹមឌឺ ដែលត្រៀមខ្លួនសម្រាប់ការ Review សាច់រឿងនេះម្ដងទៀត។
ចំណុចទី ៣ ឃើញរូបភាពដែល Allan ថតនៅក្នុងរោងកុនជាមួយនឹងទឹកមុខបែបមាំ មិនមែនទៅមើលរឿងនេះលក្ខណៈកម្សាន្តនោះទេ ប៉ុន្តែហាក់ចាំមើលដោយបង្ហាញការខកចិត្តនឹងសាច់រឿងនេះទុកមុនបាត់ទៅហើយ។
សូមទស្សនាវីដេអូខាងក្រោម៖