រឿងរិះគន់នាងតូច Demi នៅតែក្តៅងំមិនបាត់ Mai Davika ទប់ចិត្តមិនបាន បញ្ចេញអារម្មណ៍នេះភ្លែត
រឿងរ៉ាវរិះគន់ទៅលើក្មេងតូច Demi និង បន្ទោសឪពុកម្តាយថាមិនចេះបង្រៀនកូន បណ្តោយឱ្យក្មេងតូចអាយុ ៣ ឆ្នាំរូបនេះ ទៅក្តិចតារាស្រី Mai Davika ហាក់នៅតែជាប្រធានបទក្តៅនៅឡើយនៅលើបណ្តាញសង្គម រហូតកន្លងទៅនេះឪពុកនាងតូចរូបនេះបានចេញមុខបកស្រាយ និង បង្ហាញអារម្មណ៍ភ្លាមៗចំពោះរឿងដែលកើតឡើង។
ដោយឡែក បើងាកមកមើលតារាស្រី Mai Davika វិញ ខណៈឃើញមានមហាជនមួយចំនួនរិះគន់ទៅលើនាងតូច Demi និង ម្តាយឪពុកគេភ្លាម នាងក៏មិនបាននៅស្ងៀមដែរ ដោយនាងបានចេញមុខម្លាយអារម្មណ៍ និង សុំចិត្តដល់មហាជនអ្នកគាំទ្រយ៉ាងដូច្នេះថា Demi ត្រឹម ៣ ឆ្នាំតែប៉ុណ្ណោះ នាងក្មេងណាស់ ហើយក៏គួរឱ្យស្រឡាញ់ដែរ កាលដែល Demi ក្តិចនាង ក៏ដោយសារលើស្មារបស់នាងមានស្នាមខ្មៅដែលទើបតែចាក់វ៉ាក់សាំងហើយដែរ។
ដោយឡែក តារាស្រីរូបនេះក៏បានបន្តទៀតថា កាលដែលនាងធ្វើមុខដូចជាឈឺខណៈពេលនោះ ព្រោះតែទើបតែចាក់វ៉ាក់សាំងហើយ ដូច្នេះនាងចង់ឱ្យមហាជនឃើញពីភាពក្រមិចក្រមើម និង គួរឱ្យក្នាញ់របស់នាងតូច Demi ផង ព្រោះនាងតូចពិតជាគួរឱ្យស្រឡាញ់ពិតមែន។
លើសពីនេះទៅទៀត Mai Davika ក៏បានបញ្ជាក់ចុងក្រោយថា នាងមិនចង់ឃើញមហាជនខ្លះបន្ទោសលើឪពុកម្តាយ ពោលគឺន្ទោសទៅលើ Matthew និង ភរិយានោះទេ ព្រោះអ្នកទាំងពីរចិញ្ចឹមកូន និង ប្រៀនប្រដៅកូនបានល្អណាស់៕