ទម្លាយតម្លៃឈុតលឿង ដែល Baifern ស្លៀកប្រកាសបើកផ្លូវឱ្យ Nine កាលពីថ្ងៃមុន
កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ តារាស្រី Baifern Pimchanok បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ព្រោះតែនាងបានងក់ក្បាលទទួលយល់ព្រមបើកផ្លូវឱ្យ Nine ញ៉ែជាសង្សារពេញទី មិនមែនជាមិត្តភក្ដិដូចមុននោះឡើយ ដែលនេះជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រតារាប្រុសស្រីគូនេះតាមចាប់គូមកអស់ជាច្រើនឆ្នាំ។
នៅរាត្រីថ្ងៃប្រកាសយល់ព្រមនោះ គេសង្កេតឃើញថា Baifern បានបង្អួតរាងក្នុងឈុតពណ៌លឿងវែង ដែលមើលទៅស្រស់ស្អាត និង លេចធ្លោគួរឱ្យគយគន់។
ពិសេសជាងនេះទៀត គេបានរកឃើញថាតម្លៃឈុត និងគ្រឿងតុបតែងកាយផ្សេងៗរបស់ Baifern ក៏មានតម្លៃគួរឱ្យកត់សម្គាល់ផងដែរមានដូចជា ៖
– ឈុតពណ៌លឿង Calista Imperial State Dress តម្លៃ ២៥ ៥៥០ បាត (ប្រមាណ ៧៣៧ ដុល្លារ)
– ក្រវិល Wishing Star Earrings មួយគូតម្លៃ ៤៧ ០០០ បាត (ប្រមាណ ១ ៣៥០ ដុល្លារ)
– ស្បែកជើង Jimmy Choo Olesia 95 Pumps មួយគូតម្លៃ ១ ១៧៥ ដុល្លារ
សរុបត្រួសៗប្រមាណ ៣ ២៦២ ដុល្លារ៕