សង្សារ Min Pechaya រត់ទៅមើលនាងដល់កន្លែងឃុំឃាំង ថែមទាំងបើកកុងធនាគារដាក់លុយទុកឱ្យនាងចាយប្រចាំខែទៀត
មកទល់ពេលនេះ តារាស្រី Min Pechaya បានកំពុងតែជាប់ឃុំឃាំង និង រង់ចាំការពិចារណាពីតុលាការ ទៅលើក្តីឆបោករបស់ក្រុមហ៊ុន The icon Group ដែលនាងត្រូវបានគេសង្ស័យថាជាម្នាក់ក្នុងចំណោមមេក្លោងទាំង ១៨ នៅក្នុងក្រុមហ៊ុននោះ។
យ៉ាងណាមិញ ខណៈនាងកំពុងជាប់ឃុំឃាំងនៅមណ្ឌលកែប្រែស្រ្តីនោះ មានព័ត៌មានបានឱ្យដឹងថាមានសាច់ញាតិបានទៅចូលសួរសុខទុក្ខនាងក្រោយពីអាជ្ញាធរបានអនុញ្ញាត ដែលក្នុងនោះគឺមានម្តាយ និង Kelvin ដែលជាសង្សាររបស់នាង។
តាមការចុះផ្សាយពីព័ត៌មានក្នុងស្រុកបានឱ្យដឹងថា Kelvin បានយកថ្នាំសង្កូវជាច្រើនទៅឱ្យ Min ជាសង្សារ ព្រមទាំងបានឆ្លៀតបើកបញ្ជីកុងធនាគារមួយទៀតឱ្យនាងផង ដោយដាក់ប្រាក់ត្រឹម ១៥០ ០០០ បាតមិនលើសពីការអនុញ្ញាត ទុកឱ្យនាងបានចាយវាយនៅក្នុងមន្ទីរឃុំឃាំងនោះ។ ដោយឡែក តាមព័ត៌មានក៏បានឱ្យដឹងទៀតថា ជនសង្ស័យទាំង ១៧ នាក់ផ្សេងៗទៀត ភាគច្រើនក៏បានបើកបញ្ជីកុងធនាគារទុកប្រើប្រាស់រៀងៗខ្លួនដែរ៕
ប្រភព៖ Khaosod