ចែកគ្នាដឹង! លោកគ្រូឡុង ហុងស៊ុយ ប្រាប់ច្បាស់ៗពីបណ្តាឆ្នាំដែលឆុងខ្លាំង ពេលចូលដល់ឆ្នាំ ២០២៣
ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់លោកគ្រូ ឡុង ចិនសែ ហើយ ដែលគេស្គាល់ថាជាចិនសែមួយរូបនៅកម្ពុជា ខណៈថ្មីៗនេះលោកគ្រូបានបង្ហោះវីដេអូចែករំលែកអំពីឆ្នាំដែលត្រូវឆុងនៅក្នុងឆ្នាំ ២០២៣ ដែលកៀកខិតជិតមកដល់ឆាប់ៗខាងមុខនេះ។
តាមរយៈវីដេអូប្រមាណជាង ១៧ នាទី លោកគ្រូបានមានប្រសាសន៍ឱ្យបានដឹងថា សម្រាប់ឆ្នាំ ២០២៣ ដែលនឹងកៀកខិតជិតមកដល់ ឆ្នាំដែលត្រូវឆុងគឺមានចំនួន ៥ ដែលមានដូចជា ឆ្នាំរកា ឆ្នាំរោង ឆ្នាំមមី ឆ្នាំជូត ព្រមទាំងឆ្នាំថោះផងដែរ។
លោកគ្រូបានបន្តឱ្យដឹងទៀតថា បងប្អូនកើតឆ្នាំអ្វីក៏ដោយ បើចៃដន្យកើតចំខែ ៩ ចាប់ពីថ្ងៃទី ៨ ខែ ៩ រហូតដល់ថ្ងៃទី ៧ ខែ ១០ នៅក្នុងរយៈចន្លោះប៉ុណ្ណឹង ទោះជាបងប្អូនកើតនៅក្នុងឆ្នាំអ្វីក៏ដោយ ក៏បងប្អូនទាំងអស់ជាប់ឆុងដែរ មានន័យថាកើតក្នុងខែរកា។ ក្នុងនោះបងប្អូនដែលមិនកើតក្នុងខែរកា ប៉ុន្តែកើតនៅក្នុខម៉ោងរកាដែលមានម៉ោង ៥ ល្ងាច រហូតទៅដល់ម៉ោង ៧ ល្ងាច អ៊ីចឹងប្អូនកើតក្នុងឆ្នាំអ្វីក៏ដោយឱ្យតែកើតនៅក្នុងអំឡុងម៉ោងនេះ គឺកើតចំម៉ោងឆុងដូចគ្នា៕