(វីដេអូ) មើលពីខាងក្រៅដូចរឹងមាំណាស់ តែ ហ្វាហ្វា តែងពួនយំម្នាក់ឯងក្នុងបន្ទប់
មួយរយៈចុងក្រោយនេះ ប្រជាប្រិយភាពរបស់តារាសម្ដែងស្រីសាច់សខ្ចី ហ្វាហ្វា កាន់តែហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់ ប៉ុន្ដែទន្ទឹមនឹងការឡើងកូដនេះ ហ្វាហ្វា ក៏ទទួលបានមតិរិះគន់មិនពេញចិត្តពីមហាជនមួយចំនួនតូចផងដែរ។
តួយ៉ាងកាលផ្ទុះល្បីរឿងស្នេហាល្ងង់ ល្ងង់ មួយរយៈមុន កេរ្ដិ៍ឈ្មោះក្នុងវិស័យសិល្បៈរបស់ ហ្វាហ្វា កាន់តែត្រូវបានទស្សនិកជនស្គាល់នាងកាន់ច្រើន តាមរយៈទេពកោសល្យដ៏ប៉ិនប្រសប់ និង រូបសម្ផស្សដ៏ស្រស់ស្អាតទាក់ទាញរបស់ ហ្វាហ្វា តែក្នុងនោះក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួនតូច បញ្ចេញមតិរិះគន់លើរូបនាងផងដែរ។
មើលពីសម្បកក្រៅ ហ្វាហ្វា ជានារីដែលរឹងមាំ តស៊ូ ជម្នះគ្រប់បញ្ហា ប៉ុន្ដែថ្មីៗនេះ តារាស្រីខាងលើបានបង្ហើបនៅក្នុងកម្មវិធីជជែកកម្សាន្ត «អ្នកជិតខាង» ថា នាងជាមនុស្សម្នាក់ដែលងាយយំបំផុត ហើយក៏ឧស្សហ៍លួចពួនយំនៅក្នុងបន្ទប់ញឹកញាប់ដែរ។
លើសពីនេះ ហ្វាហ្វា ក៏បានរៀបរាប់ទាំងយំទឹកភ្នែករហាមថា នាងស្រឡាញ់ម៉ាក់នាងខ្លាំងបំផុត ដូច្នេះហើយពេលនាងយំ នាងមិនដែលឱ្យអ្នកម្ដាយឃើញទឹកភ្នែករបស់នាង ឬឃើញពីភាពទន់ខ្សោយរបស់នាងឡើយ។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖