សំងំៗ ហេង បូនីកា កែទម្រង់ច្រមុះលើកទី ២ លទ្ធផលស្អាតប្លែកដូចកូនកាត់
ជាការពិតណាស់ បច្ចុប្បន្នការកែសម្ផស្ស គឺជារឿងធម្មតាទៅហើយសម្រាប់សិល្បករ សិល្បការិនី។ ក្នុងនោះ គេក៏សង្កេតឃើញស្រីស្រស់ ប្រុសស្អាតជាច្រើន បើទោះជាមានសម្រស់ធម្មជាតិស្រស់ស្អាតហើយក្តី ប៉ុន្តែក៏នៅតែបំពេញបំណងកែសម្ផស្សត្រង់ចំណុចខ្លះ ដែលពួកគេគិតថានៅខ្វះខាត។
ជាក់ស្តែង ថ្មីៗនេះ ក្រឡេកទៅមើល កញ្ញា ហេង បូនីកា 2nd Runner Up Miss Universe Cambodia 2022 បានបង្ហាញរូបសម្រស់ថ្មី ដោយកញ្ញាបានកែសម្ផស្សត្រង់ច្រមុះជាលើកទី ២ ដើម្បីបន្ថែមការជឿជាក់លើខ្លួនឯង។
ក្នុងនោះដែរ បើទោះជាការវះកាត់មិនទាន់ជាសះនៅឡើយក្តី តែតារាស្រី ហេង បូនីកា មើលទៅស្អាតប្លែកមួយបែបទៀត ខុសពីទម្រង់ច្រមុះមុន ដែលស្អាតរួចស្រេចទៅហើយនោះ។ លើសពីនោះ អ្នកគាំទ្រកំពុងចាំអ៊ុតមើលថា តើក្រោយជាសះស្បើយហើយនោះ ហេង បូនីកា ស្រស់ស្អាតប្លែកប៉ុន្មានភាគរយកាលពីខ្ទង់ច្រមុះមុន៕