ទម្លាយតម្លៃសត្វព្រាបលើស្មា Chompoo លេចធ្លោខ្លាំងចូលរួមថ្ងៃមង្គលការមិត្ត
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Chompoo Araya បានមានវត្តមានចូលរួមក្នុងកម្មពិធីមង្គលការរបស់មិត្តសម្លាញ់របស់នាង ដែលជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរួមការងារជាមួយគ្នាមកជាច្រើនឆ្នាំ។
ពិតណាស់ នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ នៅលើបណ្តាញសង្គមមានការចែករំលែករូបថតរបស់តារាស្រីរូបនេះយ៉ាងភ្លូកទឹកភ្លូកដី ដោយនាងបានស្លៀកក្នុងរ៉ូបពណ៌ស៊ីជម្ពូព្រមទាំងម៉ូដសក់បែបសម្បុកបក្សី ប្លែកភ្នែកយ៉ាងខ្លាំង។ មិនថាទៅដល់ទីណានោះទេ អ្នកម្ដាយកូន ៣ រូបនេះគឺទាក់ទាញភ្នែកមនុស្សម្នាជាច្រើនឱ្យចាប់អារម្មណ៍មិនរំលងឡើយ។
អ្វីដែលកាន់តែពិសេសជាងនេះទៀត គឺអ្នកគាំទ្រជាច្រើនបានផ្តោតចំណាប់អារម្មណ៍លើកាបូបដៃសត្វព្រាបមួយក្បាលដែល Chompoo បានដាក់នៅលើស្មា និង កាន់ជាប់ដៃយ៉ាងស្អាត។ ហើយសត្វព្រាបមួយក្បាលនេះបានក្លាយជាម៉ូដប្លែកភ្នែកជាងគេ សម្រាប់តារាស្រីរូបនេះនៅក្នុងរោងការ។ ចំពោះតម្លៃរបស់សត្វព្រាបមួយក្បាលនេះ បើនិយាយទៅតម្លៃខ្ពស់រហូតដល់ ៨៩០ដុល្លារឯណោះ រចនាចេញពីម៉ាក JW ANDEROSN៕