តែងខ្លួនមួយឈុតៗ ប្រាសាទ ដាវីន លេចធ្លោខ្លាំងពេលឈរក្នុងចំណោមបេក្ខភាពបវរកញ្ញាដទៃ
រយៈពេលជាងមួយសប្ដាហ៍ហើយ ដែល Miss Universe Cambodia 2024 ប្រាសាទ ដាវីន បានចាកចេញពីមាតុប្រទេសទៅកាន់ប្រទេសម៉ិកស៊ិក តំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Universe 2024 លើកទី ៧៣។
មកដល់ពេលនេះ កម្មវិធី Miss Universe 2024 កាន់តែកៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រហើយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុននេះ ដោយពេលនេះដែរ ក្រឡេកមើលបេក្ខភាពបវរកញ្ញាកម្ពុជាយើង ស្រ្តីដ៏មានសក្ដានុពល ប្រាសាទ ដាវីន ក៏កំពុងស្ថិតក្នុងដំណើរការប្រកួតត្រៀមខ្លួនយ៉ាងស្វាហាប់ផងដែរ។
ក្នុងដំណើរប្រកួតរយៈពេលជាង ១ សប្ដាហ៍នេះ បវរកញ្ញា ប្រាសាទ ដាវីន តែងឆក់បានការចាប់អារម្មណ៍ និង សរសើរខ្លាំងពីមហាជនអ្នកគាំទ្រខ្មែរជាមួយនឹងវត្តមានរបស់អ្នកនាងក្នុងដំណើរការប្រកួតពីមួយថ្ងៃទៅមួយកាន់តែស្រស់ស្អាតលេចធ្លាខ្លាំង។
ជាក់ស្ដែង ក្រឡេកទៅមើលការតុបតែងខ្លួនរបស់ អ្នកនាង ប្រាសាទ ដាវីន ក្នុងឈុតនីមួយៗដែលរៀបចំខ្លួនបានយ៉ាងល្អ ទាំងការផាត់មុខ ធ្វើសក់ និង ឈុតដ៏ប្រណីតៗស្រស់ស្អាតមិនឱ្យចាញ់បេក្ខភាពបវរកញ្ញាដទៃគ្រប់កម្មវិធីផ្សេងៗរបស់ Miss Universe 2024 ឡើយ៕