ញាក់សាច់! Kanye West លេងម៉ូដដាក់ធ្មេញថ្មី ធ្វើពីទីតាញ៉ូមសុទ្ធ ឯតម្លៃថ្លៃលើសពេជ្រទៀត
ថ្មីៗនេះ Kanye West ដែលជាតារាចម្រៀង និង តារារ៉េបរបស់អាមេរិក បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលម្តងទៀតហើយ ដោយលើកនេះ លោកនឹកឃើញទៅដាក់ធ្មេញធ្វើពីទីតាញ៉ូម ដែលមានតម្លៃថ្លៃជាងពេជ្រទៅទៀត។
តាមព័ត៌មានបានឱ្យដឹងថា Kanye West បានកុម្មង់ច្នៃធ្មេញនេះដោយខ្លួនឯង ហើយលោកត្រូវបានគេជឿថា បានចំណាយរហូតអស់ទៅ ៨៥០ ០០០ ដុល្លារឯណោះ ក្នុងការដាក់ធ្មេញនេះ។
យ៉ាងណាមិញ មានចចាមអារ៉ាមថា លោកបានដកធ្មេញកំណើតចោល តែពេទ្យធ្មេញរបស់លោក បានចេញមកបកស្រាយថា លោកមិនបានដកធ្មេញកំណើតចោលនោះទេ។ ដោយឡែក កាលពីមុននេះ លោកក៏ធ្លាប់ស្រោមពេជ្រនៅធ្មេញជួរខាងក្រោមម្តងរួចទៅហើយផងដែរ តែបានសម្រេចចិត្តដកចេញ នឹងមកជំនួសដោយធ្មេញទីតាញ៉ូមវិញម្តង៕