ប្រជាជននៅឈៀងរ៉ៃ នាំគ្នាចោទរូបសំណាកមួយថាអពមង្គល ធ្វើឱ្យកើតគ្រោះទឹកជំនន់ រហូតមានការដកចេញពីកន្លែងដើម
ថ្មីៗនេះ អ្នកស្រុកឈៀងរ៉ៃនាំគ្នាកើតការមិនពេញចិត្តជាខ្លាំង ទៅលើរូបសំណាកក្មេងស្រីមួយ ដែលតាំងនៅព្រុំដែនថៃ មីយ៉ាន់ម៉ា ថាជារូបសំណាកនាំរឿងមិនល្អ បង្កឱ្យមានទឹកជំនន់ រហូតដល់ចុងក្រោយត្រូវគេដកចេញពីទីតាំងដើម។
តាមព័ត៌មានបានឱ្យដឹងថា រូបសំណាកខាងលើនេះ មានឈ្មោះថា Angel of Maesai ជារូបសំណាកដែលតំណាងឱ្យក្រុមជនជាតិភាគតិចដែលរស់នៅក្នុងស្រុកមេសាយ ខេត្តឈៀងរ៉ៃ។ រូបសំណាកមួយនេះ ត្រូវបានគេដាក់តាំងនៅព្រុំដែនថៃ-មីយ៉ាន់ម៉ា ជាច្រើនឆ្នាំមកហើយ ប៉ុន្តែថ្មីៗនេះ ក្រោយពីមានទឹកជំនន់ដ៏ធំបានពន្លិចខេត្តឈៀងរ៉ៃយ៉ាងធ្ងន់ធ្ងរ ទើបធ្វើឱ្យអ្នកស្រុកមួយចំនួនកើតការមិនពេញចិត្តទៅលើរូបសំណាកនេះ ដោយចោទថាបាននាំសំណាងមិនល្អ រហូតទាមទារឱ្យមានការដកចេញបានសម្រេច។
យ៉ាងណាមិញ រូបសំណាកនេះត្រូវបានដកចេញពីព្រុំដែនថៃ-មីយ៉ាន់ម៉ា ហើយបានយកទៅទុកនៅ CCAM ដែលជាសារៈមន្ទីរសិល្បៈប្រចាំខេត្តឈៀងរ៉ៃរួចរាល់ហើយ។ ដោយឡែក ជុំវិញរឿងរ៉ាវនេះ បានធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមមួយចំនួនហាក់មិនពេញចិត្តឡើយ ព្រោះគិតថា ទឹកជំនន់ជារឿងគ្រោះធម្មជាតិសោះ មិនគួរណាទៅចោទរូបសំណាកដែលនៅស្ងៀមមិនដឹងអីនោះទេ៕
ប្រភព៖ Mgronline