បន្ទាប់ពីស្ងប់ស្ងាត់ពីស្ថានភាពកូវីដ-១៩ មួយរយៈ ថ្មីៗនេះ ផលិតកម្ម YG បានប្រកាសក្នុងបណ្ដាញសង្គម Weverse ថា Jisoo សមាជិកក្រុម BLACKPINK ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភជាខ្លាំង។
ក្នុងនោះ YG បានរៀបរាប់ថា ៖ «Jisoo បានធ្វើតេស្តដោយខ្លួនឯងកាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ បន្ទាប់ពីមានរោគសញ្ញាស្រដៀងនឹងរោគសញ្ញាកូវីដ-១៩ ប៉ុន្តែជាដំបូងគឺលទ្ធផលអវិជ្ជមាន។ ចូលមកដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ នេះ ទើបនាងចេញលទ្ធផលវិជ្ជមាន»។
លើសពីនេះទៅទៀតនោះ នៅថ្ងៃទី ៣ និង ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ ក្រុមចម្រៀង Blackpink នឹងមានការប្រគំតន្រ្តីជុំវិញពិភពលោក នៅឯទីក្រុង អូសាកា ប្រទេសជប៉ុន។ យ៉ាងណាមិញ ក្នុងការប្រគំតន្រ្តីនោះគឺនឹងមានតែសមាជិក ៣ រូបប៉ុណ្ណោះ ដែលមានដូចជា Lisa, Jennie និង Rosé តែប៉ុណ្ណោះ៕